Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញពីកត្តា ៥យ៉ាងដែលជំរុញឱ្យមានការផឹកស្រាច្រើននៅកម្ពុជា

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង (ក.គ.ផ.ស) បានលើកឡើងពីកត្តា ៥យ៉ាង ដែលជំរុញឱ្យមានការទទួលទានស្រាក្នុងបរិមាណច្រើននៅកម្ពុជា។ កត្តាទាំងនោះ រួមមាន តម្លៃថោក, ជម្រើសស្រាបៀរមានភាពសម្បូរបែប, ក្របខ័ណ្ឌច្បាប់សម្រាប់គ្រប់គ្រងការផលិត ការចែកចាយ និងការទទួលទានគ្រឿងស្រវឹងនៅមិនទាន់រឹតបន្តឹងខ្លាំង, ទម្លាប់ និងរបៀបរស់នៅមានការផ្សារភ្ជាប់ទៅនឹងស្រាបៀរ និងយុទ្ធសាស្ត្រស្រាបៀមានភាពទូលំទូលាយ និងប្រកួតប្រជែងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងកត្តា ៥យ៉ាងខាងលើ ការកើនឡើងនៃប្រជាជនដែលមានជំណូលមធ្យម និងជាប្រទេសនាំមុខនៅក្នុងតំបន់អាស៊ាន ដែលមានប្រជាជនប្រមាណ៦០% ជាយុវជនវ័យក្មេង ក៏ជាកាលានុវត្តភាពមួយក្នុងការពង្រីកវិសាលភាពវិស័យស្រាបៀរផងដែរ។ រួមទាំងការហូរចូលនៃម៉ាកស្រាបៀរអន្តរជាតិល្បីៗ ក៏កំពុងរីកដុះដាលខ្លាំងតាមរយៈការឈានជើងចូលនៅក្នុងទីផ្សារក្នុងស្រុករបស់ក្រុមហ៊ុនថ្មីៗមួយចំនួន ទាំងក្រុមហ៊ុនផលិត និងការនាំចូល ជាមួយនឹងទុនវិនិយោគធំ និងបច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យប្រទេសកម្ពុជាមានការទទួលទានគ្រឿងស្រវឹងច្រើន។ លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ ឆន្ទៈល្អ» នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សិក្ខាសាលានេះ មានគោលបំណងរៀបចំសណ្តាប់ធ្នាប់ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្សាយលក់ផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ជាតិ ធានាបាននូវសណ្តាប់ធ្នាប់សង្គម សុខមាលភាពសាធារណៈ និងសុខដមរម្យនីយកម្មនៅក្នុងសង្គមទាំងមូល។

ក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានលើកឡើងថា បើទោះបីវិស័យស្រាបៀរ បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងារ ចំណូលពន្ធ និងកំណើនផលិតផលក្នុងស្រុកសរុប ព្រមទាំងបានរួមចំណែកដោយប្រយោលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនទៀតនៅក្នុងវិស័យពាក់ព័ន្ធ ដូចជា វិស័យទេសចរណ៍ វិស័យកីឡាជាដើម។ ប៉ុន្តែឧស្សាហកម្មស្រាបៀរ បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ច សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សុខមាលភាពសាធារណៈ វប្បធម៌ ប្រពៃណី និងការប្រកួតប្រជែងមិនស្មោះត្រង់តាមរយៈការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គម។

លោកថា ដោយសារក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងមានចំនួនច្រើន និងបានធ្វើការប្រកួតប្រជែងទីផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់យ៉ាងច្រើន ដើម្បីធ្វើការទាក់ទាញអតិថិជនរៀងៗខ្លួន ដែលជំរុញឱ្យមហាជន ជាពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នងឫស្សី ឈ្លក់រង្វែងទទួលទានគ្រឿងស្រវឹង ផ្សងសំណាងតាមយករង្វាន់ បាត់បង់ឱកាសសិក្សា ប៉ះពាល់ដល់សុខភាពសាធាណៈ និងបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យកើតមានគ្រោះថ្នាក់ចររាចរណ៍ជាញឹកញ៉ាប់ ដែលបណ្តាលមកពីការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងខ្វះការទទួលខុសត្រូវ៕

ដោយ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម