ព័ត៌មានជាតិ
ខេត្តស្វាយរៀងឆ្នាំ២០២៤ ចេញប័ណ្ណកម្មសិទ្ធដីធ្លីបានជាង១០ម៉ឺនប័ណ្ណ និងចែកប័ណ្ណដល់ដៃពលរដ្ឋជាង៥ម៉ឺនប័ណ្ណ
បណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការតំណាង ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី និងលោកហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។
លោក ហែម ពិសិដ្ឋ បានលើកឡើងថាថា យន្តការ នៃការចុះបញ្ជីដីធ្លី ការដោះស្រាយ វិវាទដីធ្លីផ្សេងៗ ក៏ត្រូវបានកែលម្អ និងដាក់ចេញកាន់តែចំទិសដៅ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យដំណើរការគ្រប់គ្រងដីធ្លី កាន់តែមានភាពល្អប្រសើរ កាត់បន្ថយបាននូវជម្លោះផ្សេងៗដែលអាចនឹងឈានទៅសម្រេចតាមផែនការ នៃការបញ្ចប់ចុះបញ្ជីដីធ្លី នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ដែលអាចនិយាយថា បញ្ចប់ការចុះបញ្ជីដីធ្លី ស្មើនឹងបញ្ចប់ទំនាស់ដីធ្លីនៅមូលដ្ឋាន ដែលនឹងឈាន ទៅបង្កើតបាននូវសុខដុមនីយកម្ម នៃការគ្រប់គ្រង អភិវឌ្ឍន៍ដីធ្លី នាពេលអនាគត។
ជាមួយគ្នានេះ អភិបាលរងខេត្ត ក៏បានជំរុញមន្ត្រីជំនាញនិងអាជ្ញាធរ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ។
បើយោងតាមរបាយការណ៍របស់លោក មុិញ សុីចាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីបានឲ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបាននឹងដំណើរការអនុវត្តក្នុងភូមិចំនួន ២១៨ ភូមិ ស្ថិតក្នុង ៣០ ឃុំ/សង្កាត់ សរុបតាំងពីចាប់ផ្តើមអនុវត្តបានចំនួន ៦៧២ ភូមិ ស្ថិតនៅក្នុង ៧៧ ឃុំ/សង្កាត់ ក្នុង ០៨ ក្រុង/ស្រុក ។
បិទផ្សាយជាសាធារណៈចំនួន១២៣,៧០៤ក្បាលដី ចេញប័ណ្ណដល់ប្រជាពលរដ្ឋចំនួន ១០៤,៧០៧ប័ណ្ណ ចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៥១,០៩០ប័ណ្ណ សរុបតាំងពីចាប់ផ្តើមអនុវត្តមកបញ្ចូលទិន្នន័យបាន ៥៨០,០៩០ ក្បាលដី ក្នុងនោះចែកប័ណ្ណជូនប្រជាពលរដ្ឋរួចបាន ៤៣៣,០០២ ប័ណ្ណ (តាមរយៈLASSP ៣៩៧,៤៩៧ បណ្ណ PB ៣៥,៥០៥ បណ្ណ)។
លោកបានឲ្យដឹងទៀតថា ដើម្បីសម្រេចផែនការចុះបញ្ជីក្បាលដីចំនួន ៥លានក្បាលដី ទូទាំងប្រទេសសម្រាប់ផែនការឆ្នាំ២០២៤ ២០២៥ មន្ទីរបានប៉ាន់ស្មានក្បាលដីនៅសេសសល់មានប្រមាណ ៣១៨,០០០ ក្បាលដី ក្នុងនោះ គិតមក ដល់ ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៤ បានអនុវត្តការវាស់វែងបានចំនួន ២៤៥,៦០១ ក្បាលដី ស្មើនឹង ៧៧% នៅសល់ ៧២,៣៩៩ ក្បាលដី នឹងត្រូវអនុវត្តបញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០២៤។
បន្ថែមលើសពីនេះ លោក ឌុច វនទីតូ បានថ្លែងនូវការផ្តាំផ្ញើ ជូនដល់មន្ត្រីជំនាញ សុរិយោដី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការងាររដ្ឋបាលដីធ្លី សូមបន្តយកចិត្តទុកដាក់លើការងារចុះបញ្ជីដីទាំងដីរដ្ឋ ដីឯកជន ដោយខិតខំបង្កើនល្បឿននៃការចុះបញ្ជីដី និងជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតប ទៅនឹងសូចនាករដែលបានកំណត់ក្នុងផែនការឆ្នាំ២០២៤ -២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ពង្រឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគិន ក៏ដូចជាបង្កើនប្រភពចំណូលរបស់ប្រជាពលរដ្ឋផងដែរ។
ដោយ៖ភក្ដី
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ