Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ មុន​ពេញ​ក្រមុំ ១ក្នុង​ចំណោ​មមនុស្ស​ស្រី​៨​នាក់ ធ្លាប់​ត្រូវ​គេបៀតបៀន​ផ្លូវភេទ

បានផុស

នៅ

យោង​តាម​របាយការណ៍​ពី​​អង្គការ​យូនីសេហ្វ (UNICEF) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី​៩​ខែ​តុលា ស្ត្រី​និង​ក្មេង​ស្រី​ច្រើន​ជាង​៣៧០​លាន​នាក់ ឬ​ស្មើ​នឹង​១​ក្នុង​ចំណោម​មនុស្ស​ស្រី​​៨​នាក់​នៅ​លើពិភពលោក ធ្លាប់​​ត្រូវ​បាន​គេ​រំលោភ ឬ​បៀតបៀន​ផ្លូវ​ភេទ នៅ​មុន​អាយុ​​១៨​ឆ្នាំ។

(រូបតំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យូនីសេហ្វ បាន​បញ្ជាក់​ថា បើ​រាប់​ទាំង​ការ​បៀតបៀន​​ផ្លូវ​ភេទ​តាម​រយៈ​​សម្ដី ឬ​អនឡាញ​ថែម​ទៀត តួ​លេខ​នេះ​អាច​កើន​ដល់​ចំនួន ៦៥០​លាន​នាក់​ឯណោះ។ យូនីសេហ្វ បាន​ប្រាប់​ថា នេះ​គឺ​ជា​របាយការណ៍​​ស្ទង់​មតិ​ជា​លើក​ដំបូង​បំផុត​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ពាក់ព័ន្ធ​នឹង​បញ្ហា​​​មួយ​នេះ។

របាយការណ៍ បានបង្ហាញ​ថា ខណៈ​ក្មេងស្រី និងស្ត្រី​ជា​ជន​រងគ្រោះខ្លាំងជាងគេ ក្មេងប្រុស និងបុរសពី​២៤០​ទៅ​៣១០​​លាននាក់ ឬប្រហែល​​១​ក្នុងចំណោម១១នាក់​ធ្លាប់​ត្រូវ​បាន​គេ​រំលោភ ឬបៀតបៀន​ផ្លូវភេទក្នុងវ័យកុមារភាព។

អង្គការយូនីសេហ្វ បាននិយាយនៅក្នុង​របាយការណ៍ថា៖ «ទំហំនៃការរំលោភសិទ្ធិមនុស្សនេះគឺមានច្រើនលើសលប់ ហើយវាពិបាកក្នុងការយល់ឲ្យបានពេញលេញ ដោយសារតែការមាក់ងាយ បញ្ហាប្រឈមក្នុងការ​ស្ទាបស្ទង់ និងការវិនិយោគមានកម្រិតក្នុងការប្រមូលទិន្នន័យ»។

យូនីសេហ្វ បានបន្ថែម​ថា ការរកឃើញរបស់ខ្លួន​បាន​បង្ហាញពីតម្រូវការបន្ទាន់សម្រាប់សកម្មភាពជាសកលកាន់តែខ្លាំងឡើង រួមទាំងតាមរយៈការពង្រឹងច្បាប់ និងការជួយកុមារឲ្យស្គាល់ និង​ចេះ​រាយការណ៍អំពីអំពើហិង្សាផ្លូវភេទ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​សមត្ថកិច្ច​​អាមេរិក​​បាញ់សម្លាប់​​បុរស​ម្នាក់​សង្ស័យ​បង្កភេរវកម្ម​​នៅថ្ងៃ​​បុណ្យ​ឆ្លងឆ្នាំ​

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម