Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាច Milton នៅរដ្ឋ Florida កើនឡើងកាន់តែច្រើន

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាចMilton នៅរដ្ឋ Florida បានកើនដល់១៦នាក់ហើយ ខណៈគេបារម្ភថា តួលេខជនរងគ្រោះនឹងបន្តឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើនកំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ BBC

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមព្យុះប្រភេទទី៣ ជាមួយកម្លាំង២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វា បង្កើតឲ្យមានខ្យល់កួចយ៉ាងសាហាវ ភ្លៀងផ្គររន្ទះ និងទឹកជំនន់ទូទាំងតំបន់តែម្តង។

ក្រៅពីឆក់យកជីវិតមនុស្ស ព្យុះ Milton ក៏បង្កទុកវេទនាដល់មនុស្សរាប់លាននាក់ផងដែរ ពោលគឺបានផ្តាច់អគ្គិសនីដល់ផ្ទះជាង៣.៣លានខ្នងនិងអាជីវកម្មរាប់ម៉ឺនកន្លែង។

(រូបថត៖ AP)

នៅទីក្រុង Tampa និង St. Petersburg, ទឹកភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ៤១សង់ទីម៉ែត្រ បង្កជាជំនន់រហ័ស ជន់លិចភាគខាងលិចនិងកណ្តាលរដ្ឋ Florida។

ស្របពេលជាមួយគ្នានោះ បើតាមការបញ្ជាក់ពីអភិបាលរដ្ឋ, ព្យុះ Milton បានបង្កឲ្យមានខ្យល់ខួចធំៗយ៉ាងសាហាវចំនួន១៩ ដោយកួចកម្ទេចផ្ទះ១២៥ខ្នង ភាគច្រើនជាផ្ទះចល័ត។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

ត្បិតតែភ្លាមៗមិនទាន់មានរបាយការណ៍ច្បាស់ៗអំពីទំហំនៃការខូចខាត ប៉ុន្តែគេប៉ាន់ស្មានថា កំពូលព្យុះសង្ឃរានេះ នឹងបង្កការខូចខាតដល់សេដ្ឋកិច្ចអស់ទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទៅដល់រដ្ឋ Florida ហើយ! កំពូលព្យុះ Milton ចាប់ផ្តើមសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម