Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការណាតូនឹង​ធ្វើសមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ប្រចាំឆ្នាំសប្តាហ៍​ក្រោយ​ ខណៈរុស្ស៊ីគំរាមលោកខាងលិច

បានផុស

នៅ

អង្គការណាតូនឹងធ្វើសមយុទ្ធ​ដ៏ធំមួយ​មិនធ្លាប់​មាន​ដែល​គ្រោងទុកនៅសប្តាហ៍ក្រោយ ​ប៉ុន្មាន​សប្តាហ៍បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីបំបាក់ទឹកចិត្តសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែកញ្ញានេះ។

(រូបភាព៖ Public domain)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធ​ដែល​គេ​ឲ្យ​ឈ្មោះថា «Stadfast Noon» នឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ដឹកនាំដោយប្រទេសបែលហ្ស៊ិក និងហូឡង់ ដោយប្រើប្រាស់មូលដ្ឋានយោធា​៨​ និងមានការចូលរួមពីបុគ្គលិកយោធាចំនួន ២០០០នាក់ និងយន្តហោះ៦០​គ្រឿងមកពី១៣ប្រទេស ខណៈសមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដូច​គ្នា​ជា​រៀងរាល់​ឆ្នាំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។

នៅក្នុង​សមយុទ្ធនេះក៏មានយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចូលរួមផងដែរ ខណៈសមយុទ្ធ​នេះភាគច្រើន​ធ្វើ​នៅ​ចម្ងាយ​ប្រហែល​៩០០​គីឡូម៉ែត្រពី​ព្រំ​ដែន​​រុស្ស៊ី ក្នុង​សមុទ្រ​ខាងជើង។ មន្ត្រីអង្គការណាតូក៏បានជូនដំណឹងពីការធ្វើសមយុទ្ធនេះដល់ទីក្រុងមូស្គូ។

អគ្គលេខាធិការអង្គការណាតូថ្មី លោក Mark Rutte បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងថា៖​«នៅក្នុងពិភពលោកដែលមិនមានស្តិរភាព វាមានសារៈសំខាន់ណាស់ដែលយើងសាកល្បងការការពាររបស់យើង ហើយយើងពង្រឹងការការពាររបស់យើងដើម្បីឱ្យសត្រូវរបស់យើងដឹងថា ណាតូ បានត្រៀមខ្លួនរួចរាល់ហើយ និង​អាច​ឆ្លើយតបទៅនឹងការគំរាមកំហែង​ណាមួយ»។

ប្រមុខថ្មីរបស់អង្គការ ណាតូ រូបនេះក៏គាំទ្រអ៊ុយក្រែនជាអាទិភាពកំពូលផងដែរ ហើយនិយាយថា លោកនឹងធ្វើការជាមួយប្រធានាធិបតីអាមេរិកណាមួយ។

(រូបភាព៖ AP) លោក Mark Rutte

យោងតាមលោក Angus Lapsley ជំនួយការអគ្គលេខាធិការអង្គការ ណាតូ ទទួលបន្ទុកគោលនយោបាយ និងផែនការការពារជាតិ បាននិយាយថា សមយុទ្ធនេះមានគោលបំណងបង្ហាញថា សមត្ថភាពរបស់សម្ព័ន្ធភាពក្នុងការទប់ទល់នឹងការគំរាមកំហែងណាមួយចំពោះប្រទេសសមាជិកទាំង៣២គឺមានភាពរឹងមាំ។

ជាមួយគ្នានេះអង្គការណាតូ បាននឹងកំពុងតាមដានការការរីកចម្រើនរបស់កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ ការពង្រីក​យ៉ាងឆាប់រហ័សនៃសមត្ថភាពនុយក្លេអ៊ែររបស់ចិន និងការអភិវឌ្ឍន៍នៅអ៊ីរ៉ង់ ប៉ុន្តែជាក់ស្តែងអ្វីដែលយើងព្រួយបារម្ភបំផុតគឺរុស្ស៊ី។

លោកបាននិយាយថា ទីក្រុងមូស្គូបាននឹងកំពុងវិនិយោគកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ជាមួយនឹងការបង្កើនល្បឿននៃអាំងតង់ស៊ីតេក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ និងបានកត់ថាសម្គាល់ថាថ្មីៗនេះ ទីក្រុងមូស្គូទំនងជាមានការប៉ុនប៉ងច្បាស់លាស់មួយលើណាតូជុំវិញការគាំទ្រអ៊ុយក្រែន។

លោកពូទីន បានគំរាមកំហែងលោកខាងលិចជាញឹកញាប់ជាមួយនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ នៅក្នុងការព្រមានដ៏ខ្លាំងក្លាថ្មីមួយកាលពីចុងខែមុន លោក ពូទីន បាននិយាយថា ការវាយប្រហារធម្មតាលើប្រទេសរុស្ស៊ីដោយប្រទេសណាមួយដែលមានការគាំទ្រពីមហាអំណាចនុយក្លេអ៊ែរនឹងត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នា។ ការគម្រាមកំហែងនេះគឺចង់រារាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកចូលទឹកដីរុស្ស៊ីដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

អង្គការណាតូនឹង​ធ្វើសមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ប្រចាំឆ្នាំសប្តាហ៍​ក្រោយ​ ខណៈរុស្ស៊ីគំរាមលោកខាងលិច

ព័ត៌មានជាតិ៣៨ នាទី មុន

កម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទជិត២២លាននាក់ និងអ្នកប្រើប្រាស់សេវាអ៊ីនធឺណេតមាន២០លាននាក់គិតត្រឹមឆមាសទី១ឆ្នាំនេះ ខណៈ​ប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចំរើន

សេដ្ឋកិច្ច៥៨ នាទី មុន

តម្លៃប្រេងសាំងលក់រាយកើនឡើងបន្តិច

ព័ត៌មានជាតិ១ ម៉ោង មុន

ក្លិបអ្នកកាសែតកម្ពុជា-ថៃ ស្នើឱ្យ MGI និង MGC បញ្ចប់វិវាទឱ្យបានលឿន កុំឱ្យស្ថានការណ៍កាន់តែធំ  

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ជំរុញឲ្យមន្ត្រីសុខាភិបាលរួមគ្នាផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺប្រកបដោយគុណភាពខ្ពស់

សេដ្ឋកិច្ច២២ ម៉ោង មុន

រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ​ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រន្ធត់! ថតជាប់វីដេអូរលកយក្សក​ម្ពស់​​ជាង​៨​ម៉ែត្រ ​បោក​សំដៅ​ទៅរដ្ឋ Florida

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទៅដល់រដ្ឋ Florida ហើយ! កំពូលព្យុះ Milton ចាប់ផ្តើមសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

៩ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ២០ នាក់ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម