Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ប្រកាស​ឲ្យមន្ត្រី​របស់​ខ្លួន ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ

បានផុស

នៅ

លោក គីម ជុងអ៊ុន បានអំពាវនាវដល់មន្ត្រី​កូរ៉េ​ខាង​ជើង​​​ឲ្យ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលុបបំបាត់ការរំលោភបំពានអំណាច ដោយ​មាន​គោលបំណងរឹតបន្តឹងការក្តាប់វិន័យសង្គម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​១១​ខែ​តុលា។

លោក គីម ជុងអ៊ុន (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៧៩​នៃ​ការ​បង្កើត​​​​​​​គណបក្ស​កម្មករ​​ កាល​ពី​ថ្ងៃ​ទី​១០​ខែ​តុលា។

លោក គីម បាន​និយាយ​ថា មន្ត្រីគណបក្សមួយចំនួនមាន «កង្វះ​ខាតធ្ងន់ធ្ងរ» ដោយ​អនុវត្ត​គោលនយោបាយរបស់គណបក្សនៅក្នុងផ្លូវខុស។

លោក គីម បានបន្ត​ថា៖ «យើងគួរតែបន្តពង្រឹងការប្រយុទ្ធរបស់យើង ដើម្បីលុបបំបាត់ការរំលោភអំណាច ការិយាធិបតេយ្យ និងទង្វើនៃការប្រមូលទ្រព្យសម្បត្តិដោយខុសច្បាប់»។ លោក​បាន​ព្រមានថា អាកប្បកិរិយាបែបនេះបានបំផ្លាញគណបក្ស និងបន្សល់ទុកស្នាមប្រឡាក់លើជីវិតនយោបាយ​របស់​​មន្ត្រី​ដែលប្រព្រឹត្តអំពើពុករលួយ។

លោកក៏បានសង្កត់ធ្ងន់ថា មនោគមវិជ្ជាស្ថាបនិករបស់គណបក្សកាន់អំណាច​របស់​លោក គឺ​កិច្ចខិតខំប្រឹងប្រែងដើម្បីថែទាំប្រជាជន ដោយ​លោក​បាន​យក​ឧទាហរណ៍​អំពី​ការផ្តល់ជម្រកដល់ជនរងគ្រោះដោយទឹកជំនន់នៅទីក្រុងព្យុងយ៉ាង និង​​ការ​បង្កើត​គោលនយោបាយ​​ដើម្បីអភិវឌ្ឍតំបន់ខ្សត់ខ្សោយ។

សូម​បញ្ជាក់​ថា មុន​១​ថ្ងៃ​នៃ​ពិធី​អបអរ​ខួប​បង្កើត​បក្ស​របស់​ខ្លួន រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ប្រកាស​កាត់ផ្ដាច់​ផ្លូវ និង​ខ្សែ​រថភ្លើង​ទាំង​អស់ ដែល​ត​ភ្ជាប់​ទៅ​កូរ៉េ​ខាង​ត្បូង ហើយ​កងទ័ព​​កូរ៉េ​ខាង​ជើង នឹង​ផ្ដោត​ការ​ពង្រឹង​របស់​ខ្លួន​បន្ថែម​ទៀត​​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន។ កូរ៉េ​ខាង​ជើង បាន​អះអាង​ថា នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាម​របស់​​កូរ៉េខាងត្បូង ដែល​ខ្លួន​ហៅថា​ជា​ «រដ្ឋអរិភាពចម្បង និងជាសត្រូវចម្បងដែលមិនអាចកែប្រែ​បាន» ហើយ​វា​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​ការ​ដាក់​ពង្រាយ​ជាញឹកញាប់​នូវ​​សព្វាវុធ​នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

បំណុលឯកជនរបស់កម្ពុជា កើនដល់ដល់ជិត ៦១ ពាន់លានដុល្លារ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីជំរុញមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់រួមគ្នាលើកកម្ពស់ការផ្តល់សេវាជូនអ្នកជំងឺប្រកបដោយប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ៣០ នាទីutes មុន

ព្យុះទី២៦ ឈ្មោះប៉ាប៊ូក បានថយឥទ្ធិពល ខណៈសីតុណ្ហភាពមានចាប់ពី១៨ ទៅ៣២°C

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល

ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋមន្រ្តីសុខាភិបាលណែនាំឲ្យបង្កើនការផលិតសារអប់រំសុខភាពថ្មីៗបន្ថែម ដើម្បីទប់ស្កាត់ជំងឺឆ្លងផ្សេងៗ

ចរាចរណ៍២២ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថ្ងៃបុណ្យណូអែល រុស្ស៊ី បាញ់មីស៊ីលស្រោចពេញទំហឹងលើ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ធ្លាក់នៅប្រទេសកាហ្សាក់ស្ថាន ចំថ្ងៃបុណ្យណូអែល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មុន​មរណៈ​ភាព លោក Rey Mysterio Sr. បាន​បណ្តុះ​​​​​សាច់ញាតិ​​​​​ជំនាន់​ក្រោយ​​​ឲ្យ​បន្តមរតក​ល្បីល្បាញ​

Sokha Hotels

ព័ត៌មានពេញនិយម