សន្តិសុខសង្គម
លួចម៉ូតូបានហើយ តែត្រូវពលរដ្ឋឃើញ ភ័យពេក ជិះម៉ូតូជនរងគ្រោះទៅ ទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ
ជនសង្ស័យ ៣ នាក់ បានធ្វើសកម្មភាពកាច់.ក ម៉ូតូមួយគ្រឿង បានសម្រេច តែត្រូវប្រជាពលរដ្ឋឃើញ ក៏ភ័យស្លន់ស្លោ ជិះម៉ូតូជនរងគ្រោះទៅ ដោយទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ ទៀបភ្លឺ ឈានចូលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ ២១៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា Scopy ស៊េរីឆ្នាំ ២០១៩ មកចតចោលនៅមុខផ្ទះ ផ្លូវឌឿងហែម កែងផ្លូវលេខ ២១៩ បន្ទាប់មកក៏ដើរចូលទៅក្នុងផ្ទះ។ បន្តិចក្រោយមក ក៏លេចមុខជនសង្ស័យជិះម៉ូតូ ២ គ្រឿង មានគ្នា ៣ នាក់ ឃើញម៉ូតូជនរងគ្រោះ នៅមុខផ្ទះ មិនឃើញម្ចាស់ ក៏ធ្វើសកម្មភាពកាច់.ក តែម្ដង។ ក្រោយមក ក៏មានយុវជនមួយក្រុម ជិះរ៉ឺម៉កមក បានឃើញសកម្មភាពជនសង្ស័យទាំងនោះ រួចស្រែកទៅកាន់ក្រុមជនសង្ស័យ។ ជាហេតុធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូជនរងគ្រោះដែលកាច់.ក បានសម្រេច យកទៅ បន្សល់ទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ។ ម៉ូតូជនសង្ស័យម៉ាក Yamaha ពាក់ស្លាកលេខខុសប្រក្រតី 1KR-6166 សង្ស័យថាម៉ូតូដែលបន្សល់ទុកនេះក៏ជាម៉ូតូលួចគេផងដែរ។ ភ្លាមៗ នោះ ជនសង្ស័យទាំង ៣ នាក់ បានបើកម៉ូតូជនរងគ្រោះរត់គេចខ្លួនបានសម្រេច បាត់ស្រមោលឈឹងតែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង និងយកម៉ូតូរបស់ជនសង្ស័យទៅប៉ុស្តិ៍ ដើម្បីស៊ើបអង្កេតតាមឃាត់ខ្លួនក្រុមជនសង្ស័យផងដែរ៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ