Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ដឹកនាំ​មហាអំណាច​​ផាត់ចោល​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​​​ (EAS) ក្នុងពេល​ពិភពលោក​កំពុង​​ជួប​វិបត្តិ​

បានផុស

នៅ

មេដឹកនាំ​សំខាន់​​ៗ​របស់​ពិភពលោក​ បាន​បោះ​បង់​​ការ​ចូល​រួម​ប្រជុំ​​​កំពូល​​អាស៊ី​បូព៌ា (East Asia Summit)​ នៅ​ថ្ងៃ​​ទី​១១ ​ខែ​តុលា​នេះ​ ​ដែល​ជាថ្ងៃ​ចុង​ក្រោយ​​ភ្ជាប់​ជាមួយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ក្នុង​ទីក្រុង​វៀងចន្ទន៍​​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិតឡាវ។

ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក លោក​ ចូ បៃ​ដិន បាន​សម្រេច​ចិត្ត​​បោះបង់​ការចូលរួម​​កិច្ច​ប្រជុំ​​កំពូល​​​​​មួយ​នេះ​ដែល​ជា​ប្រពៃណី​​​ប្រធានាធិបតី​​​អាមេរិក​តែង​តែ​ចូលរួម។ មិនតែ​ប៉ុណ្ណោះ​​​សូម្បី​វត្តមាន​អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ​ក៏​មិន​តំណាង​ឲ្យ​សហរដ្ឋអាមេរិក​សម្រាប់​ការ​ចូលរួម​នេះ​​​ដែរ​ គឺ​មាន​ត្រឹមតែ​ថ្នាក់​​រដ្ឋមន្ត្រី​ការបរទេស​​ លោក អាន់តូនី ប្ល៊ីនកែន ប៉ុណ្ណោះ។

​នាយក​រដ្ឋមន្ត្រី​ចិន លី ឈាង និង ប្រមុខដឹកនាំ​ប្រទេស​អាស៊ាន​មួយចំនួន។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​គ្នា​នោះ ប្រធានាធិបតី​ ចិន លោក ស៊ី ជីនភីង ដែល​តែង​តែ​ចាត់​ទុក​កិច្ច​ប្រជុំ​កំពូង​អាស៊ី​បូព៌ា​នេះ​មានសារៈសំខាន់​​​និង​ជាយន្តការ​​ដោះស្រាយ​​បញ្ហា​ប្រឈម​​​ជាច្រើន​​រវាង​ប្លុក​អាស៊ាន អាស៊ីបូព៌ា និង​បញ្ហា​​ពិភពលោក​ជាប់​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ ក៏​មិនបាន​ចូលរួម​កិច្ច​ប្រជុំ​​​កំពូល​នេះ​ដែរ​ ដោយ​ឲ្យ​​​នាយក​រដ្ឋមន្ត្រី​ចិន ​លោក លី ឈាង (Li Qiang)​ តំណាង​ប្រទេស​ចិន​​។

​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ ប្រធានាធិបតីឥណ្ឌូណេស៊ី​ ចូកូ វីដូដូ ដែល​តំណាង​ឲ្យ​ប្រទេស​ ​មាន​សេដ្ឋកិច្ច​ធំបំផុត និង​ប្រជាជន​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ក៏​អវត្ត​មាន​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​​ពាក់​ព័ន្ធនានា មាន​កិច្ច​ប្រជុំ​កំពូល​​អាស៊ី​បូព៌ា​នេះ​ជាដើម​។

ប្រធានាធិបតីឥណ្ឌូណេស៊ី​ ចូកូ វីដូដូ ​ក៏​នឹង​​ត្រូវ​ចុះ​ចេញ​ពី​អំណាច​នៅថ្ងៃទី​២០ខែ​តុលា​នេះ ដោយ​ជំនួស​មក​វិញ​នៅ​លោក Prabowo Subianto ដែលធ្លាប់​ធ្វើដំណើរ​​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាស៊ាន​​​មួយចំនួន​ក្នុងពេលកន្លង​មក។

ក្នុងកិច្ច​ប្រជុំ​កំពូល​​អាស៊ី​បូព៌ា​​​នេះ​ជា​វេទិកា​​​​នយោបាយ​​និង​សេដ្ឋកិច្ច​តំបន់​ដ៏សំខាន់​​​មួយ​​ដោយ​មាន​ចំនួន​១៨​ប្រទេស ក្នុងនោះ​​មាន​ប្រទេសអាស៊ាន​ទាំង​១០ ប្រទេស​អាស៊ី​បូព៌ា ​ប្រទេសខ្លះ​ក្នុង​​អាស៊ី​ខាងត្បូង និង​ជា​ពិសេស​បំផុត​គឺ​ សហរដ្ឋ​អាមេរិក និង រុស្ស៊ី​។

ប្រធានាធិបតី​ហ្វីលីពីន ស្តាប់​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ចិន។ AP

ទោះជាបែបណា នាយករដ្ឋមន្ត្រី​​ថ្មី​របស់​ប្រទេស​ជប៉ុន​ លោក Shigeru Ishiba និង​នាយករដ្ឋមន្ត្រី​​អូស្ត្រាលី លោក Anthony Albanese និង ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​ លោក Yoon Suk-Yoel បាន​ចូលរួម​ក្នុងកិច្ច​ប្រជុំ​​​​កំពូល​នេះ​។

ខណៈពេល​ដែល​ពិភពលោក​​​កំពុង​ជួប​វួប​វិបត្តិសង្គ្រាម​​​នៅ​អឺរ៉ុប​ខាងកើត​ មជ្ឈិមបូព៌ា និង ភាព​តានតឹង​ដ៏ខ្លាំង​នៅ​​ឧបទ្វីប​កូរ៉េ សមុទ្រ​ចិន​ខាងត្បូង​​រវាង​ហ្វីលីពីន​និង​ចិន អវត្តមាន​​ការ​ដោះស្រាយ​ដោយ​​មធ្យោបាយ​ការទូត​រវាង​មេដឹកនាំ​​សំខាន់​ គឺ​ជា​សញ្ញា​ណ​នៃ​ភាព​មហន្តរាយ​សកល​លោក៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីជាន់ខ្ពស់ជំរុញឲ្យមន្ត្រីសុខាភិបាលរួមគ្នាផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺប្រកបដោយគុណភាពខ្ពស់

ព័ត៌មានជាតិ២៥ នាទី មុន

មន្ត្រីការទូត៣រូប ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ និងអគ្គលេខាធិការក្រសួងការបរទេស

ព័ត៌មានជាតិ៣៩ នាទី មុន

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសផ្តល់អាហា​រូប​ករណ៍​១០០%ដល់សិស្សជាប់និទ្ទេសA និង៥០% សិស្សជាប់និទ្ទេសB

ជីវិតកម្សាន្ដ១ ម៉ោង មុន

បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាករទឹក​ខេត្តមណ្ឌលគិរីបំពាក់បរិក្ខារថ្មី បង្កើនសមត្ថភាព​​ផលិតទឹកស្អាត​ ១ ០០០ ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ

សេដ្ឋកិច្ច២១ ម៉ោង មុន

រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ​ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រន្ធត់! ថតជាប់វីដេអូរលកយក្សក​ម្ពស់​​ជាង​៨​ម៉ែត្រ ​បោក​សំដៅ​ទៅរដ្ឋ Florida

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទៅដល់រដ្ឋ Florida ហើយ! កំពូលព្យុះ Milton ចាប់ផ្តើមសម្លាប់មនុស្សនិងបង្កការបំផ្លិចបំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

៩ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ២០ នាក់ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម