Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំនេះល្អប្រសើរជាងឆ្នាំមុនៗ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ គឺមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ហើយក៏មិនមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមការសរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំ បូកសរុប និងវាយតម្លៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈមេប្រយោគ គណៈអប្បមាទទូទាំងប្រទេស សរុបប្រមាណ ៦៨៧នាក់។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា៖ “បន្ទាប់ពីការរាយការណ៍ និងចូលរួមយោបល់របស់ក្រុមការងារ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់លើដំណើរការសំណេរទាំងពីរថ្ងៃ ដែលមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដោយគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយបទពិសោធន៍ និងភាពឆ្លាតវៃ ហើយចំពោះទិដ្ឋភាពរួម បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់”

បន្ថែមពីនេះ លោក ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមរាជធានី ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងទំនួលខុសត្រូវខ្ពស់ក្នុងាករជំរុញឱ្យការប្រឡងបញ្ចប់ដោយរលូន និងជោគជ័យ កាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

យ៉ាងណាមិញ កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងផ្តោតលើចំណុចសំខាន់ៗ ដូចជា៖ ១).ចំនួនមណ្ឌល ចំនួនបេក្ខជន និងចំនួនអវត្តមាន ២).ការបំពេញការងាររបស់គណៈមេប្រយោគ និងគណៈកម្មការនានា ៣).កិច្ចសហការរវាងគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៣ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម