Connect with us

ជីវិតកម្សាន្ដ

បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ

បានផុស

នៅ

តារាសម្ដែងប្រុសនិងជាពិធីករដ៏ល្បីល្បាញក្នុងប្រទេសថៃ Kan Kantathavorn កាលម្សិលមិញនេះលោកត្រូវក្រុមហ៊ុនកម្សាន្តប្រកាសលើគេហទំព័រដោយបញ្ចប់តួនាទីក្នុងនាមជាពិធីករកម្មវិធី បន្ទាប់ពីតារាប្រុសរូបនេះជាប់ពាក់ព័ន្ធនឹងអាជីវកម្មអនឡាញបោកប្រាស់លុយកាក់របស់មនុស្សជាច្រើន។

តាមរយៈគេហទំព័រភាគីរបស់ទូរទស្សន៍ Workpoint​ TV បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់យ៉ាង​ច្បាស់ថា​​ «តាម​ព័ត៌មាន​ដែល​កំពុង​តែ​ជា​ប្រធាន​បទ​ក្ដៅ​គគុក ពាក់ព័ន្ធជាមួយ MC ក្រោមភ្នាក់ងារ ក្នុងករណីនេះ ក្រុមហ៊ុនមិនសប្បាយចិត្តទេ​ ហើយកំពុងពិចារណាលើពាក្យចចាមអារ៉ាមរួមគ្នាជាមួយលោក Kan Kantathavorn ក្នុងតួនាទីជាពិធីករ។ប៉ុន្តែលោកបានស្នើសុំបញ្ចប់តួនាទីជាពិធីករគ្រប់កម្មវិធីដោយខ្លួនឯង រហូតទាល់តែមាន​ភាព​ច្បាស់​លាស់លើបញ្ហារសើបមួយនេះសិន​»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយៗមកទៀត តារាសម្ដែងប្រុសវ័យ៣៨ឆ្នាំរូបនេះបានចេញមុខបកស្រាយដោយផ្ទាល់ ដោយធ្វើការបង្ហោះលើ Instagram ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមនុស្សរបស់មហាជន។ ក្នុងនោះលោកបានបញ្ចាក់ថា «​ ដោយសារ​តែ​ព័ត៌មានបច្ចុប្បន្ន​ជា​បញ្ហា​សង្គម​ដែល​ទាក់ទង​នឹង​ខ្ញុំ។ ខ្លួនខ្ញុំផ្ទាល់មិនសប្បាយចិត្ត និងបង្ហាញភាពស្មោះត្រង់ ព្រមទាំងទំនួលខុសត្រូវរបស់ខ្ញុំចំពោះខ្លួនខ្ញុំនិងសង្គម រួមទាំងភ្នាក់ងាររបស់ខ្ញុំ និងអ្នកដែលខ្ញុំធ្វើការជាមួយ។ ដូច្នេះ​ហើយ​ខ្ញុំ​សូម​បញ្ឈប់​តួនាទី​ជា​ពិធីករ​គ្រប់​កម្មវិធី​រហូត​ដល់​មាន​ភាព​ច្បាស់លាស់ និងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់។ ជាពិសេសខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ ក្នុងដំណើរការយុត្តិធម៌មួយនេះ»។

យ៉ាងណាមិញ រឿងរ៉ាវដ៏រសើបនៃអាជីវកម្មអនឡាញមួយនេះកំពុងតែស្ថិតក្នុងភាពក្តៅគគុកក្នុងប្រទេសថៃ ឈានដល់បង្ហាញមុខតារាប្រុស-ស្រីជាច្រើនដួង ដែលជាប់ពាក់ព័ន្ធនឹងជំនួញបោកប្រាស់អតិថិជន។ ក្នុងនោះមាន​មនុស្ស​ជាច្រើនដែល​រង​ការ​ខាត​បង់​ ដោយ​មិន​អាច​លក់​ផលិតផល​បាន​ ហើយ​​ធ្លាក់​ក្នុង​បំណុល​ដោះមិនចេញដល់ថ្នាក់ប៉ងធ្វើអត្ថឃាតថែមទៀត។ ​ទន្ទឹមនោះទៀត មហាជន​ជា​ច្រើន​​បានទម្លាយមុខតារាជួរមុខរួមមាន Sam Yuranan, Kan Kantathaworn, Min Phichaya, Boy Pakorn ជាដើម ដែលនោះធ្វើឲ្យអ្នកគាំទ្រពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាល្បីៗនៅថៃដេកភ័យខ្លួន ក្រោយចូលដៃជាមួយក្រុមហ៊ុនបោកប្រាស់តាមអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម