Connect with us

ព័ត៌មានជាតិ

ក្រសួងអបរំ ជ្រើសរើសនិស្សិតនារី ១០៤នាក់ ស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី

បានផុស

នៅ

ក្រសួងអបរំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារី សរុបចំនួន ១០៤នាក់ មកស្នាក់នៅបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៤-២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា និស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តសិក្សា សាធារណៈទាំងអស់តាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សាមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ឱ្យចូលស្នាក់នៅជាបណ្តោះអាសន្នសរុបចំនួន ១០៤នាក់ ដែលមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លក្ខណ្ឌជ្រើសរើស ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ នៅតាមគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ ក្នុងរាជធានីភ្នំពេញ  ហើយជានិស្សិតនារីក្រីក្រ និងនិស្សិតនារី ដែលមានពិការភាពមកពីខេត្តនានា(សូមភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ មេឃុំ) ជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។ ចំពោះកាលបរិច្ឆេទ និងទីកន្លែងដាក់ពាក្យ បេក្ខជន ត្រូវយកពាក្យស្នើសុំមកដាក់ដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់កាលបរិច្ឆេទប្រកាសលទ្ធផល នឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងតាមគេហទំព័រផ្លូវការរបស់ ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសនៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ចំពោះព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៧៥ ៥៩០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ព្រឹកនេះ សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

Sokha Hotels

ព័ត៌មានពេញនិយម