សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ១១ ប៊ីលានដុល្លារ នៅក្នុងរយៈពេល ៩ ខែ
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ១១,១៤ ប៊ីលានដុល្លារ កើនឡើង ២២,៥ ភាគរយ ដែលកើនពី ៨,៧៩ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៣ ខណៈឱនភាពពាណិជ្ជកម្មបានកើនឡើងដល់ ១៣ ភាគរយ ក្នុងទឹកប្រាក់ ៨,៥៨ ប៊ីលានដុល្លារ។
ទិន្នន័យរបស់ GDCE បង្ហាញថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ១១,១៤ ប៊ីលានដុល្លារ កើនឡើង ២២,៥ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,២៧ ប៊ីលានដុល្លារ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ៩,៨៦ ប៊ីលានដុល្លារ កើន ២២,៧ ភាគរយ។
ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងដល់ ១៣ ភាគរយ ដែលមានទឹកប្រាក់ ៨,៥៨ ប៊ីលានដុល្លារ។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នេះថា កម្ពុជាទិញទំនិញពីចិនមកច្រើនជាងនាំចេញ ក្នុងនោះកម្ពុជានាំចូលវត្ថុធាតុដើមក៏ច្រើន។
លោក ឡោ វិចិត្របញ្ជាក់ថា៖«បើយើងនិយាយទៅ ប្រទេសយើងដូចជាមជ្ឈមណ្ឌលបង្គុំហើយនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក ប៉ុន្តែយើងខ្វះវត្ថុធាតុដើម យើងនាំចូលច្រើនហ្នឹងមួយចំនួនជាផលិតផលសម្រេច មួយចំនួន ជាវត្ថុធាតុដើម»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជាចិនមិនទាន់កើនខ្ពស់ណាស់ណានោះទេ ដោយសារផលិតកម្មចិនមានច្រើននៅកម្ពុជា ដូចជារោងចក្រកាត់ដេរ រោងចក្រឧស្សាហកម្មផ្សេងៗទៀត។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយប្រទេសចិនក៏ដោយ ក៏ឱនភាពពាណិជ្ជកម្ម នៅតែបន្តកើតមាន ដោយសារកម្ពុជាមានតម្រូវការធំពីប្រទេសចិន ដែលមានសម្ភារបរិក្ខាផ្សេងៗ។
លោកថា តម្រូវការ វត្ថុធាតុដើម សម្ភារ ពីប្រទេសចិនធូរថ្លៃជាងគេ បើប្រៀបធៀបជាមួយអាស៊ាន ហើយសម្ភារវត្ថុធាតុដើមសម្លៀកបំពាក់ក៏មានច្រើន។
ក្រៅពីនេះ កសិផលហូបចុក ផ្លែឈើ និងគ្រឿងទេស ក៏មានតម្លៃដែលអាចទទួលយកបាន ដែលឆ្លើយតបទៅនឹងជីវភាពប្រជាជនកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា កម្ពុជាក៏មានភព្វសំណាងដែរ ដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដែលកម្ពុជាអាចទាក់ទាញវិនិយោគិនចិនមកវិនិយោគ និងនាំផលិតផលពីកម្ពុជាត្រឡប់ទៅវិញ រីឯផលិតផលមកពីចិនក៏កម្ពុជានៅតែទទួលទិញយកមកប្រើប្រាស់តាមតម្រូវការ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា២១ ម៉ោង ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ