ព័ត៌មានជាតិ
អាវុធកែច្នៃ ២២ដើម ត្រូវបានពលរដ្ឋប្រគល់ជូនសមត្ថកិច្ចស្រុកគូលែន
កម្លាំងនគរបាលទេសចរណ៍នៃរមណីយដ្ឋានប្រាសាទកោះកេរ បានទទួលអាវុធកែច្នៃចំនួន ២២ដើម ដែលប្រមូលដោយស្ម័គចិត្តពីប្រជាពលរដ្ឋភូមិកោះកេរ ឃុំស្រយង់ រួចយកទៅប្រគល់ជូនអាជ្ញាធរស្រុកគូលែន ដើម្បីថែរក្សាបន្ត។
មន្ត្រីនគរបាលទេសចរណ៍ ដែលប្រចាំការនៅតំបន់កោះកេរ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែតុលា ក្រុមការងារនគរបាលទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលអាវុធកែច្នៃចំនួន ២២ដើម ពីការប្រមូលដោយស្ម័គចិត្តរបស់ប្រជាពលរដ្ឋភូមិកោះកេរ ឃុំស្រយង់ ដើម្បីឱ្យមេភូមិ និងប្រជាការពារសន្តិសុខ អាជ្ញាធរជាតិព្រះវិហារ ប្រគល់ជូនប៉ុស្តិ៍នគរបាលឃុំស្រយង់ និងសមត្ថកិច្ចជំនាញ ដើម្បីរក្សាទុកបញ្ជូនបន្តទៅស្នងការខេត្ត។
បើតាម លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកគូលែន បានចុះប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០៣៧ របស់ក្រសួងមហាផ្ទៃ ស្ដីអំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ព្រមទាំងផ្សព្វផ្សាយ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព គ្រប់ភូមិទាំងអស់ទូទាំងស្រុក ទើបប្រជាពលរដ្ឋបានយល់អំពីទោស និងសុខសុវត្ថិភាព ពេញលេញនៅក្នុងមូលដ្ឋាន។ ហេតុដូច្នេះ ទើបប្រជាពលរដ្ឋមិនមានភាពរារែកក្នុងការប្រគល់នូវអាវុធខុសច្បាប់ ឱ្យអាជ្ញាធរឡើយ។
សូមជម្របថា អាវុធទាំងនេះ ត្រូវបានពលរដ្ឋនៅតំបន់ព្រៃភ្នំកែច្នៃឡើងដើម្បីថែរក្សាភូមិឋាន ក៏ដូចជាទុកបាញ់សត្វទុកជាអាហារជាដើម។ ប៉ុន្តែប្រជាពលរដ្ឋបច្ចុប្បន្ន ហាក់មានការយល់ដឹងពីផ្លូវច្បាប់ ទើបសម្រេចចិត្តយកមកប្រគល់ជូនសមត្ថកិច្ចជាអ្នកថែរក្សាវិញ៕
ដោយ៖ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
សេដ្ឋកិច្ច១ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង