Connect with us

ព័ត៌មានជាតិ

៩ ខែ ឆ្នាំនេះ រន្ទះបាញ់កើតឡើងជាង ១០០ លើក មានមនុស្សស្លាប់-របួសជិត ១០០ នាក់ ថយចុះជាងឆ្នាំមុន

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​ជាង​ ១០០ ​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ​និង​របួស​ជិត​ ១០០​ នាក់ និង​ងាប់​គោក្របី​ ៤០​ ក្បាល មាន​ការ​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៩​ ខែ​ ដូចគ្នា ​ឆ្នាំ​ ២០២៣​ កន្លងទៅ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​១១ ​តុលា​ នេះ​ថា​ ចាប់ពី​ខែមករា ​រហូតមកដល់​ខែកញ្ញា ​ឆ្នាំ ២០២៤ នេះ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​ ១០១ ​លើក​ ប៉ះពាល់​ផ្ទះ​ ២៧​ ខ្នង​ ស្លាប់​មនុស្ស​ ៥៤​ នាក់ និង​របួស​ ៤៣ ​នាក់​ និង​ងាប់​គោក្របី​ ៤០ ក្បាល។

លោក​បាន​បន្តថា ​ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​រន្ទះបាញ់ ​៥៤​ នាក់ ​ក្នុង​នោះ​ខេត្តសៀមរាប​មាន​អ្នកស្លាប់​ច្រើនជាងគេ​រហូតដល់​ទៅ​ ៩​ នាក់​ បន្ទាប់​នៅ​ខេត្ត​បាត់ដំបង​ស្លាប់​ ៦ ​នាក់ ព្រៃវែង ​៤​ នាក់ ត្បូងឃ្មុំ​ ៤​ នាក់ បន្ទាយមានជ័យ​ ៤​ នាក់ ឧត្តរមានជ័យ ​៤ ​នាក់ កោះកុង​ ៣​ នាក់ ព្រះសីហនុ​ ៣​ នាក់ ក្រចេះ ​៣​ នាក់ តាកែវ ​២​ នាក់ កំពង់ចាម ​២​ នាក់​ ប៉ៃលិន ​២​ នាក់ កំពត​ ២​ នាក់ កំពង់ស្ពឺ​ ២​ នាក់ ស្វាយរៀង​ ១ ​នាក់ មណ្ឌលគីរី ​១ ​នាក់ កំពង់ធំ ​១​ នាក់ ​និង​ខេត្ត​ពោធិ៍សាត់ ​១​ នាក់។

លោក​បាន​បន្តទៀតថា​ តួលេខ​នេះ​បើ​ធៀប​ទៅ​នឹង ​៩​ ខែ ​ឆ្នាំ​ ២០២៣​ ឃើញថា ​មាន​ការ​ថយ​ចុះ ខណៈ​ ៩ ​ខែ​ ឆ្នាំមុន ​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ​១២៥ លើក ខូចខាត​ផ្ទះ ១២ ខ្នង ស្លាប់​មនុស្ស ៧៣ នាក់ របួស ៥៥ នាក់ និង​ងាប់​គោក្របី ៩៣ ក្បាល។

លោក​បាន​បន្ថែមថា ក្នុងចំណោម​អ្នកស្លាប់ ៧៣ នាក់ ក្នុងនោះ​នៅ​ខេត្តបាត់ដំបង​ស្លាប់​ចំនួន ៩ នាក់ ខេត្ត​កំពង់ធំ ស្លាប់ ៩ នាក់ ខេត្តក្រចេះ ស្លាប់ ៨ នាក់ ខេត្ត​សៀមរាប​ស្លាប់ ៦ នាក់ ខេត្ត​កំពង់ឆ្នាំង ស្លាប់ ៦ នាក់ ខេត្ត​ព្រៃវែង​ស្លាប់ ៥ នាក់ រតនគីរី​ស្លាប់ ៣ នាក់ រាជធានី​ភ្នំពេញ​ស្លាប់ ១ នាក់ កណ្តាល​ស្លាប់ ៣ នាក់ ឧ​ត្ត​រ​មានជ័យ ២ នាក់ តាកែវ ៣ នាក់ ស្វាយរៀង ៤ នាក់ ស្ទឹង ត្រែង ៣ នាក់ ពោធិ៍សាត់ ៤ នាក់ ព្រះវិហារ ២ នាក់ បន្ទាយមានជ័យ ៣ នាក់ ព្រះសីហនុ ១ នាក់ និង​ខេត្ត​កំពត ១ នាក់៕

អត្ថបទ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

៩ ខែ ឆ្នាំនេះ រន្ទះបាញ់កើតឡើងជាង ១០០ លើក មានមនុស្សស្លាប់-របួសជិត ១០០ នាក់ ថយចុះជាងឆ្នាំមុន

ជីវិតកម្សាន្ដ៤ នាទី មុន

ទម្រាំបានគ្រងមកុដ កញ្ញា ប៊ី សុធារី ឆ្លងកាត់ការប្រឡងបវរកញ្ញាសឹងតែគ្រប់កម្មវិធី ចុងក្រោយមានបញ្ហាទៀត

ព័ត៌មានជាតិ២១ នាទី មុន

ប៉ុន្មានថ្ងៃ​ទៀតនេះ ក្រសួង​​ដែនដីប្រកាស​នឹង​ចុះ​វាស់វែង​​ផ្ទេរកម្មសិទ្ធិ​ជូនអតិថិជន បុរី ម៉ន ដានី ខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

លោក Blinken ប្រាប់​អាស៊ាន​ថា អាមេរិក​ ​បារម្ភ​ពី​សកម្មភាព​គ្រោះថ្នាក់របស់​ចិន ​ក្នុង​សមុទ្រ​ជម្លោះ

ព័ត៌មានជាតិ២៩ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ រម្លឹកកម្លាំងឱ្យពង្រឹងការគ្រប់គ្រងជនបរទេសនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម