Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនចំនួន ៦ មានបំណងវិនិយោគលើវិស័យថាមពលសូឡា នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនមកពីប្រទេសចិនចំនួន ៦ មានបំណងនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បី​សហការ​វិនិយោគ​លើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ ការគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី ១១​ ខែតុលា ឆ្នាំ ២០២៤ បានទទួល​ជួបពិភាក្សាការ​ងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន និងសភាពាណ្ឌិកម្ម ដឹកនាំដោយលោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd។

សមាសភាពគណៈប្រតិភូនេះមានក្រុមហ៊ុនចំនួន៦ និងសភាពាណិជ្ជកម្មក្រុង Xinyang ខេត្ត Henan ប្រទេសចិន ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល, ឧស្សាហកម្ម, សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និងពាណិជ្ជកម្មអន្តរជាតិ។

រូបភាពឯកសារតំណាង

លោក ជា វុទ្ធី បានថ្លែងថា កំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលជាង១​ទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភព​ទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏​មានការកើនឡើងនូវការវិនិយោគ​របស់ក្រុមហ៊ុនចិន​នៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិត​សំបកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតកង់ ជាដើម។

លោកក៏បានលើកឡើងពីស្ថានភាពនៃវិស័យថាមពលនៅកម្ពុជា ព្រមទាំងការកើនឡើងនៃតម្រូវ​ការអគ្គិសនី ដែលបណ្តាលមកពីការកើនឡើងនៃគម្រោងវិនិយោគ ក្នុងវិស័យ ឧស្សាហកម្ម។

លោក ហេង ទី ប្រធានគណៈប្រតិភូបានលើកឡើងថា ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd និង ក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុស្សារណៈ​យោគយ​ល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ ការគាំទ្រ និងការលើកទឹកចិត្តដល់ក្រុមហ៊ុន។

រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រើប្រាស់ថាមពលស្អាត។ ជាមួយគ្នានេះ លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូពិចារណាលើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យ​កសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕

រូបភាពតំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

Sokha Hotels

ព័ត៌មានពេញនិយម