ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ត្រៀមសង់នាវាថាមពលនុយក្លេអ៊ែរ២គ្រឿង តម្លៃជាង៥ពាន់លានដុល្លារ
គម្រោងសាងសង់នាវាមុជទឹកជំនាន់ថ្មីដើរដោយថាមពលនុយក្លេអ៊ែរចំនួន២គ្រឿង ត្រូវបានរដ្ឋាភិបាលឥណ្ឌាអនុម័តរួចហើយ ដែលមានទំហំទុនវិនិយោគប្រមាណ ៤៥០ពាន់លានរ៉ូពី ឬស្មើនឹង ៥,៤ពាន់លានដុល្លារ។
នាវាមុជទឹកថ្មីនេះ នឹងត្រូវសាងសង់ដោយរោងចក្រផលិតកប៉ាល់របស់រដ្ឋាភិបាលឥណ្ឌាផ្ទាល់តែម្ដង ដែលស្ថិតនៅកំពង់ផែទីក្រុង Visakhapatnam ហើយក៏អាចមានការចូលរួមពីក្រុមហ៊ុនឯកជនខ្នាតធំ Larsen and Toubro នៅក្នុងគម្រោងផងដែរ។ នេះគឺជាការអនុម័តនាវាមុជទឹកចំនួន២គ្រឿងដំបូងគេ នៅក្នុងគម្រោងសាងសង់នាវាចំនួន៦គ្រឿងរបស់ឥណ្ឌា។ យ៉ាងណាមិញ កាលបរិច្ឆេទបញ្ចប់គម្រោងនាវាមុជទឹកទាំង២គ្រឿងនេះមិនទាន់ឲ្យដឹងនៅឡើយទេ។
ខណៈដែលឥណ្ឌាកំពុងព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួនក្នុងការប្រឈមមុខនឹងការកើនឡើងនៃវត្តមានរបស់ចិនក្នុងតំបន់មហាសមុទ្រឥណ្ឌា រដ្ឋាភិបាលក្រុងញ៉ូវដេលីក៏កំពុងផ្តោតលើការបង្កើនសមត្ថភាពកងទ័ពជើងទឹក និងការកែលម្អសមត្ថភាពផលិតអាវុធក្នុងស្រុកផងដែរ។
ប្រទេសចិន ដែលជាកម្លាំងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក ហើយមាននាវាជាង ៣៧០គ្រឿង បានក្លាយជាក្ដីព្រួយបារម្ភផ្នែកសន្តិសុខសម្រាប់ប្រទេសឥណ្ឌា ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ចុះក្នុងឆ្នាំ២០២០ បន្ទាប់ពីទាហាន២៤នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែន Himalayan របស់ពួកគេ។
ដោយសារមានល្បឿនលឿនជាង ស្ងាត់ជាង និងមានសមត្ថភាពអាចស្នាក់នៅក្រោមទឹកបានយូរជាងនាវាដែលដើរដោយថាមពលម៉ាស៊ូត ហើយងាយគេចចេញពីការតាមដានរបស់សត្រូវ នាវាមុជទឹកចម្បាំងថាមពលនុយក្លេអ៊ែរជាប់ចំណាត់ថ្នាក់ក្នុងចំណោមសព្វាវុធកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។
មានតែប្រទេសមួយក្ដាប់តូចប៉ុណ្ណោះដែលសាងសង់នាវាមុជទឹកថាមពលនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន ក្នុងនោះមាន ចិន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក។
ប្រទេសឥណ្ឌា ធ្លាប់បានជួលនាវាមុជទឹកចម្បាំងថាមពលនុយក្លេអ៊ែរចំនួន២គ្រឿងពីរុស្ស៊ីកាលពីមុន ប៉ុន្តែបានប្រគល់នាវាទាំងនោះទៅឲ្យរុស្ស៊ីវិញរួចហើយ។ ឥឡូវនេះ ឥណ្ឌាកំពុងពិចារណាការជួលនាវាមុជទឹក១គ្រឿងថ្មីទៀតពីរុស្ស៊ី៕
ដោយ៖ ឈាង
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ចរាចរណ៍៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ