ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនមេរបស់ TikTok បញ្ឈប់បុគ្គលិករាប់រយនាក់នៅម៉ាឡេស៊ី ដោយប្រើ AI ជំនួសការងារ
ក្រុមហ៊ុនចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្ដាញសង្គម TikTok បានបញ្ឈប់បុគ្គលិកជាង ៧០០ នាក់ ពីការិយាល័យក្នុងប្រទេសម៉ាឡេស៊ី ចំពេលដែលក្រុមហ៊ុននេះងាកទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្របសម្រួលការងារ រួមទាំងការត្រួតពិនិត្យមាតិកា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីប្រភព២រូបជាអនាមិក។
ប្រភពបាននិយាយថា បុគ្គលិកដែលភាគច្រើនបានចូលរួមក្នុងប្រតិបត្តិការសម្របសម្រួលមាតិការបស់ក្រុមហ៊ុនត្រូវបានជូនដំណឹងអំពីការបញ្ឈប់តាមរយៈអ៊ីមែលកាលពីល្ងាចថ្ងៃពុធ ដោយសុំមិនបញ្ចេញឈ្មោះ ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
TikTok បានបញ្ជាក់ពីការបញ្ឈប់បុគ្គលិកនាថ្ងៃសុក្រនេះ ប៉ុន្តែលើកឡើងថា ខ្លួនមិនអាចផ្ដល់តួលេខច្បាស់លាស់នៃចំនួនបុគ្គលិកដែលរងផលប៉ះពាល់នៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ។ នេះបើតាមរ៉យទ័រ។
គេរំពឹងថា បុគ្គលិករាប់រយនាក់នឹងរងគ្រោះដោយសារតែការកែសម្រួលប្រតិបត្តិការងាររបស់ក្រុមហ៊ុន ByteDance នៅទូទាំងពិភពលោក។ ជាធម្មតា ក្រុមហ៊ុននេះប្រើទាំងប្រព័ន្ធស្វ័យប្រវត្តិ និងមនុស្ស ដើម្បីសម្របសម្រួល និងត្រួតពិនិត្យមើលខ្លាំងសារតែបង្ហោះលើវេទិកា TikTok។
Bytedance មានបុគ្គលិកជាង ១១០ ០០០ នាក់ នៅទីក្រុងជាង ២០០ ទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។ បើតាមរ៉យទ័រ ប្រភព១រូបបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏កំពុងរៀបចំផែនការកាត់បន្ថយបុគ្គលិកបន្ថែមទៀតនៅខែក្រោយ ដើម្បីជាផ្នែកមួយនៃការបង្រួមប្រតិបត្តិការក្នុងតំបន់មួយចំនួនរបស់ខ្លួន៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ