ព័ត៌មានជាតិ
អគ្គរាជទូតអង់គ្លេស កោតសរសើរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្ស
លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
ការវាយតម្លៃនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង លោក ដូមីនិក វីលៀម និងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២៤ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបនេះ បានឱ្យដឹងថា លោក ដូមីនិក វីលៀម បានកោតសរសើរយ៉ាងខ្លាំងចំពោះ គ.ស.ម.ក. ក្នុង កិច្ចខិតខំប្រឹងប្រែងក្នុងការងារលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមានភាពឈានមុខលើវេទិការអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈវត្តមានរបស់ OHCHR និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ដូមីនិក វីលៀម ក៏បានលើកឡើងអំពីវិស័យមួយចំនួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតប្រទេសអង់គ្លេស ដូចជាការអភិវឌ្ឍផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ការអនុវត្តអនុសាសន៍ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ ជុំទី៤ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងលំហនៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូច ជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន។ ភាគីអង់គ្លេស ក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ដែលជាអតីតអ្នកសារព័ត៌មានផងដែរ។
ក្នុងឱកាសនោះ លោក កែវ រ៉េមី បានគូសបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុង ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សដូចជា ការរៀបចំសរសេរ និងការការពាររបាយការណ៍សិទ្ធិមនុស្សសម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ ការចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែង ឃុំឃាំង ការចុះអប់រំនិងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការទទួលពាក្យបណ្តឹង ការចុះស៊ើបអង្កេត និងការដោះស្រាយពាក្យបណ្តឹង ការជួយដល់កុមារតាមម្ដាយនៅមន្ទីរឃុំឃាំង និងការងារសប្បុរសធម៌ផ្សេងៗ។
បន្ថែមពីនេះ គ.ស.ម.ក. បានផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវីជាដើម។
លោកទេសរដ្ឋមន្ត្រី ក៏បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួនដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីធ្វើកុបកម្ម ឆ្នាំ២០១៣ នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា។ ប៉ុន្តែការពន្យល់ពីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា បែបណានោះ ពុំត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះទេ។
គួរជម្រាបថា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នាឆ្នាំ ២០២៤នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់