Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida 

បានផុស

នៅ

ក្រៅពីបង្កទុក្ខលំបាកដល់មនុស្សហើយនោះ ព្យុះសង្ឃរា Milton ក៏វាយប្រហារសួនសត្វផងដែរដោយបណ្តាលឲ្យសត្វជាច្រើនរួចពីទ្រុង ហើយសូម្បីតែសត្វព្រៃក៏ផ្អើលដែរ ជាពិសេសមានអ្នករដ្ឋ Florida ម្នាក់បានថតជាប់សត្វក្រពើ វារមកជិតរថយន្តរបស់ខ្លួន។

(រូបថត៖ WLWT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធរឿងនេះ អ្នកជំនាញសត្វព្រៃព្រមានថា ដោយសារតែព្យុះ Milton មានសត្វជាច្រើនដែលកំពុងផ្អើលហើយរកផ្លូវទៅកន្លែងដើមវិញ ដូច្នេះពួកវាកំពុងស្ថិតនៅពាសពេញផ្លូវឬអាចចូលទៅក្នុងផ្ទះរបស់ពលរដ្ឋទៀតផង។

រឿងដែលគេបារម្ភគឺថា សត្វក្រពើគឺសម្បូរខ្លាំងណាស់នៅក្នុងរដ្ឋ Florida ពោលគឺមាននៅពាសពេញតាមទន្លេស្ទឹងបឹងបួ ហើយគេរកឃើញក្រពើនៅតំបន់ទាំង៦៧របស់រដ្ឋនេះ។

(រូបថត៖ WLWT)

ក្រៅពីក្រពើ មន្ត្រីសត្វព្រៃក៏ព្រមានឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វសាហាវផ្សេងទៀតផងដែរ ដែលពួកវាអាចសំងំលាក់ខ្លួននៅក្នុងផ្ទះ។

សូមបញ្ជាក់ជាថ្មី ព្យុះសង្ឃរា Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមព្យុះប្រភេទទី៣ ជាមួយកម្លាំង២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វា បង្កើតឲ្យមានខ្យល់កួចយ៉ាងសាហាវ ភ្លៀងផ្គររន្ទះ និងទឹកជំនន់ទូទាំងតំបន់តែម្តង។

(រូបថត៖ X)

គិតត្រឹមព្រឹកថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់ដោយសារព្យុះនេះ បានកើនដល់១៦នាក់ហើយ ខណៈគេបារម្ភថា តួលេខជនរងគ្រោះនឹងបន្តឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើនកំពុងបាត់ខ្លួន។

ក្រៅពីឆក់យកជីវិតមនុស្ស ព្យុះ Milton ក៏បង្កទុកវេទនាដល់មនុស្សរាប់លាននាក់ផងដែរ ពោលគឺបានផ្តាច់អគ្គិសនីដល់ផ្ទះជាង៣.៣លានខ្នងនិងអាជីវកម្មរាប់ម៉ឺនកន្លែង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះកំណាច Milton នៅរដ្ឋ Florida កើនឡើងកាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម