Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC, គិតត្រឹមល្ងាចថ្ងៃសុក្រទី១១ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច Milton នៅសហរដ្ឋអាមេរិក បានកើនដល់១៦នាក់ហើយ។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មេប៉ូលិសក្រុង Tampa និយាយថា ត្បិតថាព្យុះនេះកន្លងផុតទៅហើយមែន ប៉ុន្តែចំហាយរបស់វានៅតែបន្តទុក្ខវេទនា និងគំរាមកំហែងដល់អាយុជីវិតមនុស្ស ខណៈអាកាសយានដ្ឋានមួយចំនួននៅតែបន្តបិទ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិ Sarasota Bradenton តែម្តង។

 ស្របពេលជាមួយគ្នានេះ អាជីវកម្មនិងផ្ទះជាង ២លានខ្នងក៏នៅតែគ្មានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ដែរ។

(រូបថត៖ AP)

ជាមួយនឹងក្តីបារម្ភថា អាចមានជនរងគ្រោះដែលគេរកមិនឃើញ, ក្រុមជួយសង្គ្រោះក៏បានបើកប្រតិបត្តិការពិនិត្យតាមផ្ទះ ជាពិសេសនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន។

ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឲ្យសភា អនុម័តជាបន្ទាន់នូវកញ្ចប់ជំនួយគ្រាអាសន្ន ដើម្បីយកទៅជួយរដ្ឋ Florida។

សូមបញ្ជាក់ជាថ្មី ព្យុះសង្ឃរា Milton បានវាយប្រហាររដ្ឋ Florida ក្នុងនាមព្យុះប្រភេទទី៣ ជាមួយកម្លាំង២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយឥទ្ធិពលរបស់វា បង្កើតឲ្យមានខ្យល់កួចយ៉ាងសាហាវ ភ្លៀងផ្គររន្ទះ និងទឹកជំនន់ទូទាំងតំបន់តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ Milton ធ្វើឲ្យផ្អើលសត្វក្រពើ ចេញមកតាមផ្លូវក្នុងរដ្ឋ Florida 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៥០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម