KPT+
សកម្មភាពកម្សាន្ត ៣ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលមានដំណើរកម្សាន្តនៅតំបន់សមុទ្រ ក្នុងខែនេះ
សម្រាប់ដំណើរកម្សាន្ត នៅរដូវភ្លៀងធ្លាក់ជោគជាំអំឡុងខែតុលា អាចជាបញ្ហាចោទបន្តិច សម្រាប់អ្នកនិយមកម្សាន្តតំបន់មាត់សមុទ្រ និងកោះ ដោយសារតែជាពេលវេលាដែលឧស្សាហ៍មានភ្លៀង ខ្យល់ និងរលកធំៗ ជាឧបសគ្គសម្រាប់ទាំងការលេងទឹក និងការជិះទូក។ តែយ៉ាងណា លោកអ្នកនៅតែស្វែងរកកម្សាន្តនៅតំបន់សមុទ្រនេះបាន ដោយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានពីស្ថានភាពអាកាសធាតុ មុននឹងសម្រេចចិត្តធ្វើសកម្មភាពកម្សន្តណាមួយ។
ស្វែងយល់ពីការការពារសុវត្ថិភាពបន្ថែម សម្រាប់ដំណើរកម្សាន្តតំបន់សមុទ្រ នៅរដូវភ្លៀងធ្លាក់នេះ៖
១. ពេលលេងទឹក
បើសិនជាចង់លេងទឹកកម្សាន្ត គប្បីមានការប្រុងប្រយ័ត្នខ្ពស់ អាចលេងបានលុះត្រាតែអាកាសធាតុអំណោយផល និងរលកតូចៗ តែប្រសិនជាស្ថានភាពអាកាសធាតុមិនល្អ រលកបោកបក់ធំៗ ពុំគួរលេងឡើយ។
ចំពោះសុវត្ថិភាពនៃការលេងទឹក ត្រូវមានអាវពោងសុវត្ថិភាព (បើអាច) ហើយកុំចូលទៅកន្លែងជ្រៅ ពិសេសនៅពេលដែលមានរលកបោកបក់ខ្លាំង ព្រោះថានៅពេលកម្លាំងទឹកបោកខ្លាំង នឹងធ្វើឱ្យយើងបាត់ជំហរបានដោយងាយ។ គួរកត់ចំណាំដែរថា កម្លាំងរលកមិនបានច្រាន យើងទៅច្រាំងភ្លាមៗនោះទេ វាអាចទាញយើងឱ្យចូលទៅកន្លែងកាន់តែជ្រៅ ពិបាកសង្គ្រោះ។ លើសពីនេះ ដាច់ខាតកុំលេងទឹកក្រៅពោងសញ្ញា ដែលអជ្ញាធរដាក់ពង្រាយក្នុងទឹកក្បែរឆ្នេរឱ្យសោះ។ក្រៅពីនេះ ក្នុងអំឡុងពេលដែលអាកាសធាតុមិនអំណោយផល ក៏មិនគួរមុជទឹកមើលជីវៈចម្រុះបាតសមុទ្រនោះដែរ។
២. ការកម្សាន្តដោយជិះទូកក្តោង
រឿងរ៉ាវដ៏សំខាន់ដែលត្រូវយកមកពិចារណានៅពេលជិះទូក គឺទិសដៅ និងកម្លាំងនៃខ្យល់។ ជាទូទៅ ខ្យល់ដែលល្អបំផុតសម្រាប់ការជិះទូកក្តោង គឺខ្យល់ដែលបក់ក្នុងទិសដៅថេរ និងមានកម្លាំងគ្រប់គ្រាន់ដើម្បីរុញទូក ដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកជិះ។
៣. ដំណើរកម្សាន្តនៅតំបន់កោះ
ទៅលេងតំបន់កោះ ដោយមិនបានមើលពីការព្យាករណ៍អាកាសធាតុ ដោយប្រថុយៗស្មានៗ ជារឿងដែលគ្រោះថ្នាក់បំផុត ព្រោះថាការធ្វើដំណើរទៅកាន់តំបន់កោះក្នុងអំឡុងខែនេះ អាចមានបញ្ហាដែលមិនអាចទាយទុកកើតឡើង ពិសេសអំឡុងពេលមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង ធ្វើឱ្យរលកធំៗ។ ហេតុនេះ ទាមទារឱ្យមុននឹងធ្វើដំណើរទៅកាន់តំបន់កោះ ដាច់ខាត កុំមើលរំលងសេចក្តីជូនដំណឹង ព្រោះសេចក្តីជូនដំណឹងនេះ ជាមគ្គទេសក៍សុវត្ថិភាពចម្បងទី១ ដែលជួយយើងបានដឹងពីស្ថានភាពគ្រោះថ្នាក់បានមុនពេល និងជួយឱ្យសម្រេចចិត្តបានត្រឹមត្រូវ ពីពេលវេលាដែលអាចទៅលេងតំបន់កោះបាន ឬក៏អត់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង