Connect with us

សេដ្ឋកិច្ច

កម្ពុជាបើកចំហការចូលរួមវិនិយោគ សំដៅតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់

បានផុស

នៅ

កម្ពុជាបើកចំហស្វាគមន៍ការចូលរួមវិនិយោគពីគ្រប់តួអង្គពាក់ព័ន្ធសំដៅឈានឆ្ពោះសម្រេចបាននូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមជាវាគ្មិនក្នុងវេទិកាការតភ្ជាប់តំបន់មេគង្គ-ឥណ្ឌូនេស៊ី ក្នុងគោលបំណងចែករំលែកទស្សនទានស្តីពីការជំរុញ និងទាក់ទាញការ​វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

លោក សួន សុផលបានគូសរំលេចអំពីសាវតារនៃការអភិវឌ្ឍ និងស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកកិច្ចការនេះជាការងារអាទិភាពគន្លឹះ។ ហើយថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ​បាល​​ក្នុងការជំរុញអភិវឌ្ឍន៍ និងដំឡើងកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដោយបើកចំហស្វាគមន៍ការចូលរួមវិនិយោគពីគ្រប់តួអង្គពាក់ព័ន្ធ, វិស័យឯកជន, ក៏ដូចជាដៃគូអភិវឌ្ឍន៍សំដៅឈានឆ្ពោះសម្រេចបាននូវការធ្វើសមាហរណកម្ម និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយភាពរស់រវើក និងប្រសិទ្ធភាពខ្ពស់។

លើសពីនេះ សួន សុផលក៏បានឆ្លៀតយកឱកាសនៃវេទិកាខាងលើដើម្បីធ្វើការផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ​លើ​គម្រោងចំនួន១៧៤ នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣ -២០៣៣ ផងដែរ។

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងរយៈពេល ១០ ឆ្នាំ មានតម្លៃវិនិយោគសរុបប្រមាណ ៣៦,៦៨ ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោង​​ផ្លូវ ដែក​មានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​មាន​ចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែម​ផ្សេងៗ​មានចំនួន៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម