Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនផេសថិកទទួលរងនូវការធ្លាក់ចុះពីប្រតិបត្តិការអាជីវកម្មក្នុងត្រីមាសទី២​

បានផុស

នៅ

ផេសថិក (ខេមបូឌា)—(PLC) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន​ PIB របស់ម៉ាឡេស៊ី និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាបានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន​ដោយសារតែកើនឡើងអត្រាការប្រាក់ និងការកើនឡើងនៃថ្លៃដើមកម្ចី និងកំណើនយឺតនៃស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ សម្រាប់ដំណាច់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ផេសថិក ​ដែលផ្តល់សេវាបច្ចេកទេសថាមពលអគ្គីសនី  មានចំណូលសរុបចំនួន ៤២,៥០១ ពាន់លានរៀល ថយចុះចំនួន ៣៧,០១៦ ពាន់លានរៀល ឬ ៤៦,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានរហូតដល់ ៧៩,៥១៧ ពាន់លានរៀល។

លោក Paul Lim Pay Chuan ប្រធានក្រុមប្រឹក្សាភីបាល​ និងនាយកប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន​បានថ្លែង​នៅក្នុងរបាយការណ៍នោះថា ឆ្នាំ២០២៤    បង្ហាញឲ្យឃើញថា ឆ្នាំនេះ គឺជាឆ្នាំ ដ៏លំបាកបំផុតមួយសម្រាប់  ។ បរិយាកាសសេដ្ឋកិច្ចទូទាំងពិភពលោក ជាពិសេសការកើនឡើងអត្រាការប្រាក់ និងការកើនឡើងនៃថ្លៃដើមកម្ចី បានជះឥទ្ធិពលយ៉ាង ខ្លាំងដល់ដំណើរការហិរញ្ញវត្ថុរបស់យើង។

លោកថា៖«ទោះបីជាមានការលំបាកទាំងនេះ ក៏ដោយ ការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅជាយុទ្ធ សាស្ត្ររបស់យើងនៅតែមិនផ្លាស់ប្តូរ។

លោកបានគូសបញ្ជាក់ថា ពេញមួយឆ្នាំហិរញ្ញវត្ថុ ២០២៤ នេះ PCL បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដែលជាសាកល្បងភាពធន់នៃប្រតិបត្តិការរបស់ខ្លួន។ ការចំណាយខ្ពស់នៃការខ្ចី ប្រាក់បានធ្វើឲ្យមានភាពតានតឹងយ៉ាងខ្លាំងដល់លំហូរសាច់ប្រាក់របស់យើង ដែលជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងការអនុវត្តគម្រោងប្រកបដោ​យប្រសិទ្ធភាព។

លោកថាការធ្លាក់ចុះនៃចំណូលអាជីវកម្ម គួបផ្សំនឹងសម្ពាធជាបន្តបន្ទាប់ លើធនធានហិរញ្ញវត្ថុរបស់យើង បណ្តាលឲ្យមានការខាតបង់កើនឡើង ដោយ សម្ព័ន្ធក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់ប្រតិបត្តិការចំនួន ១,៦១២ ពាន់លានរៀលនៅក្នុងត្រីមាសទីមួយ និងការខាតសុទ្ធ (បន្ទាប់ពីបង់ពន្ធ) ចំនួន ១២, ២០៦ ពាន់លានរៀល។

លោកថា៖«នៅពេលដែលយើងបានឈានទៅដល់ត្រីមាសទីពីរ បញ្ហាប្រឈមនៅតែ បន្តកើតមានជាមួយនឹងការថយចុះនៃចំណូលនៅក្នុងការងារផ្នែកវិស្វកម្ម លទ្ធកម្ម ការសាងសង់ និងការតម្លើងរបស់យើង ក៏ដូចជាការ ថយចុះនៃប្រាក់ចំណូលពីសេវាកម្មប្រតិបត្តិការ និងថែទាំ ។ ការខាតបង់ប្រតិបត្តិការសម្រាប់ត្រីមាសទី ២ បានកើនឡើងយ៉ាងខ្លាំងដល់ ១,៩០៩ ពាន់លានរៀល ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ និងលំហូរសាច់ប្រាក់របស់យើង។ ការខាតសុទ្ធ (បន្ទាប់ពីបងពន្ធ) សម្រាប់ត្រី មាសទីពីរមានចំនួន ១២,៦០៥ ពាន់លានរៀល»។

បើយោងតាមលោក Paul Lim Pay Chuan នៅត្រីមាសទីបីនៃឆ្នាំហិរញ្ញវត្ថុ ២០២៤ មានសញ្ញាដំបូងនៃការងើបឡើងវិញ។ យើងបានរាយការណ៍ពីការកើនឡើង ចំនួន ៥៣% នៃប្រាក់ចំណូលដល់ ៩ ៩០៩ លានរៀល និងការថយចុះនៃការខាតបង់បន្ទាប់ពីបង់ពន្ធដល់ ១១ ៩៩៧ លានរៀល។

លោកថា៖«ការកែលម្អទាំងនេះ ទោះបីជាតិចតួចក៏ដោយ គឺជាការបង្ហាញពីការកែសម្រួលយុទ្ធសាស្ត្ររបស់យើង ដែលចាប់ផ្តើមទទួលបាន ផ្លែផ្កា។ ការផ្តោតអារម្មណ៍របស់យើងលើអាជីវកម្មស្នួល និងការពិនិត្យឡើងវិញ ជាយុទ្ធសាស្ត្រនៃកន្លែងផ្តល់ហិរញ្ញប្បទាននៅទូទាំងក្រុមគឺជាជំហានឆ្ពោះទៅរក ស្ថិរភាពសុខភាពហិរញ្ញវត្ថុរបស់យើង និងធានានូវនិរន្តរភាពរយៈពេលវែង»។

PCL បានបញ្ចប់ឆ្នាំហិរញ្ញវត្ថុ ២០២៤ ជាមួយនឹងប្រាក់ចំណូលចំនួន ៤២ ៥០១ លានរៀល ជាមួយនឹង ការខាតសុទ្ធ (បន្ទាប់ពីបង់ពន្ធ) ចំនួន ៧៧ ៥៣៣ លានរៀល ធៀបនឹងប្រាក់ចំណូលចំនួន ៧៩ ៥១៧ លានរៀល និង ការខាតសុទ្ធ (បន្ទាប់ពីបង់ពន្ធ) ចំនួន ២៣ ២៤៦ លានរៀលសម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ផេសថិក (ខេមបូឌា) បានចុះបញ្ជីក្នុងឆ្នាំ ២០១០ ជាក្រុមហ៊ុនបច្ចេកទេសថាមពលអគ្គីសនី ដែលផ្តល់សេវាសំខាន់លើការ ផ្តល់ជូនវិស្វកម្មប្រព័ន្ធថាមពល និងដំណោះស្រាយបច្ចេកទេសអគិសនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម