ព័ត៌មានជាតិ
ថ្ងៃទី ១-២ ខែវិច្ឆិកា ខេត្តតាកែវរៀបចំប្រណាំងទូកនៅបឹងតាកែវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនាពេលខាងមុខនេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយរបស់គណៈកម្មការនិងអនុគណៈកម្មការរៀបចំពីធីប្រណាំងទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៃរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវជាមួយគណៈកម្មការ និងអនុគណៈកម្មការ បានសម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមគណៈកម្មការរៀបចំ ទូកដែលត្រៀមចូលរួមប្រណាំងមានចំនួន ៤៧ ទូក ដែលមកពីបណ្ដាស្រុកក្រុងទាំង១០ ចំនួន២០ទូក និងតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមប្រឡងប្រណាំងផងដែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ