ព័ត៌មានជាតិ
ភ្លៀងមួយមេធំ ធ្វើឱ្យគល់ស្ពានអាកាសចោមចៅផ្លូវជាតិលេខ ៤ លិច និងស្ទះចរាចរណ៍យ៉ាងខ្លាំង
បន្ទាប់ពីភ្លៀងមួយមេយ៉ាងធំឃើញថា តំបន់មួយចំនួនមានការជន់លិចស្ទើរគ្រប់ទីកន្លែង បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរតាមដងផ្លូវ។
ជាក់ស្ដែងនៅគល់ស្ពានអាកាសចោមចៅ លើកំណាត់ផ្លូវជាតិលេខ ៤ ស្ថិតក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ក៏មានការជន់លិចលើដងផ្លូវ បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ដោយសារតែការធ្វើដំណើរសម្រាប់យានយន្តបើកបរបានតែមួយគន្លងកណ្ដាល។
សង្កេតឃើញថា ទីតាំងខាងលើអាជ្ញាធរតែងតែចុះពិនិត្យ និងកាយយកកាកសំណល់សំរាមចេញពីប្រឡាយ ដើម្បីសម្រួលចរន្តទឹកឱ្យហូរបានលឿន ជៀសវាងការជន់លិច តែនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ នេះ ដោយសារតែភ្លៀងមួយមេយ៉ាងធំ ធ្វើឱ្យទឹកហូរមិនទាន់ បង្កការជន់លិចជំនន់ទឹកភ្លៀងតែម្ដង។
ជាមួយគ្នានេះ អាជ្ញាធរ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាវេចខ្ចប់ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ កុំបោះចោលផ្ដេសផ្ដាស ខ្លាចសំរាមទាំងនោះធ្លាក់ ឬ ហើរចូលប្រឡាយ និងមាត់លូ បង្កការស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច២ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍១ សប្តាហ៍ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង