សន្តិសុខសង្គម
តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធគ្រឿងញៀនទម្ងន់ជិត ៣០០ គីឡូក្រាម និងសម្អាតប្រាក់
នាររសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០២ នាក់ខាងលើ និងបក្ខពួក ពីបទ ៖ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ សម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា ៖ កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៤ សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បាន បង្ក្រាបករណីគ្រឿងញៀន នៅគោលដៅទី ១ ចំណុចផ្លូវលេខ ៩៥ កែងផ្លូវ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គោលដៅទី ២ នៅចំណុចខុនដូរ K.S Apartment បន្ទប់លេខ ៨០១ ជាន់ទី ៨ ផ្លូវលេខ ១០១ ភូមិ ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ គោលដៅទី ៣ នៅចំណុចខុនដូរព្រីន អគារ ៣ បន្ទប់លេខ ៩០៤ ជាន់ទី ៩ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងគោលដៅទី ៤ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ ក្នុងរថយន្តរបស់ជនសង្ស័យដែលចាប់យកនៅចំណុចមន្ទីរប្រឆាំងគ្រឿងញៀន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដកហូតបានវត្ថុតាងពីជនសង្ស័យ WANG WEI-CHENG ភេទប្រុស កើតឆ្នាំ ១៩៩៧ ជនជាតិចិនតៃវ៉ាន់ នូវសារធាតុញៀនប្រភេទ (MDMA) ទម្ងន់ ៦.៥៣៧,៩៩ ក្រាម និងប្រភេទ កេតាមីន ទម្ងន់ ២៨៤.១៧០,៣៧ ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យ ជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ខាងលើ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានសម្រេចឃុំខ្លួននៅល្ងាចថ្ងៃខែឆ្នាំដដែលនេះ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
សេដ្ឋកិច្ច២ ថ្ងៃ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍១ សប្តាហ៍ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង