Connect with us

ព័ត៌មានជាតិ

ក្រសួងរៀបចំផែនការផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ឱ្យកាន់តែរឹងមាំឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​លើកឡើងថា​ក្រសួង​បានរៀបចំ​ផែនការ ដើម្បី​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ដែល​ផ្តោតលើ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​កាន់តែ​រឹងមាំ កាន់តែ​មាន​ភាព​ធន់​ក្នុងការ​ឆ្លើយតប​នឹង​ការ​គម្រាមកំហែង​សុខភាព​សាធារណៈ និង​ព្រឹត្តិការណ៍​គ្រោះអាសន្ន​សុខភាព​សាធារណៈ​គ្រប់​ទម្រង់ ឆ្ពោះទៅ​ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​និយាម​ប្រតិបត្តិ​សម្រាប់ អ្នក​ប្រកប​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទិ​១១​តុលា លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ជាមួយគ្នា​នវ​ដែរ​ក្រសួង​បាន​នឹង​កំពុង​ពង្រឹងសមត្ថភាព​ផ្តល់​សេវា​សុខាភិបាល ការពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល និង​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ដើម្បី​សម្រេច​ចក្ខុវិស័យ​នៃ​ការបន្ត​អភិវឌ្ឍ​វិស័យ​សុខាភិបាល​សំដៅ ”​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប រស់​នៅមាន​សុវត្ថិភាព សុខភាព និង​សុខុមាល​ភាពល្អ​ប្រកបដោយ​បរិ​យាប​ន្ន​”​។​

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​គណៈ​គ្រូពេទ្យ​កម្ពុជា ត្រូវ​ផ្តួចផ្តើម និង​ចូលរួម​ក្នុងការ​ចងក្រង ពិនិត្យឡើងវិញ និង​អនុម័ត​លើ​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដូចជា​ក្រមសីលធម៌ ក្របខ័ណ្ឌ​សមត្ថភាព​ស្នូល និយាម​ប្រតិបត្តិ និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការអភិវឌ្ឍ​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​។​ល​។ ដែន​កំណត់​វិជ្ជាជីវៈ គឺជា​បណ្តា​នីតិវិធី សកម្មភាព និង​បែបបទ ដែល​អ្នក​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ដែល​អនុញ្ញាតឱ្យ​អនុវត្ត​ក្នុង​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកជំងឺ​/​អតិថិជន​។​

ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​គ​ន្លឹះ​ណែនាំ​ដល់​គណៈ​គ្រូពេទ្យ​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល តាមរយៈ​ធ្វើ​បច្ចុប្បន្នភាព​បុគ្គល​ទាំង ឡាយ ដែល កំពុងផ្តល់​សេវា​វេជ្ជសាស្ត្រ​នៅ​កម្ពុជា និង​ជំរុញ​ការចុះឈ្មោះ​ក្នុង​បញ្ជី​គណៈ​គ្រូពេទ្យ និង​ធានាថា​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ទាំងអស់​មាន​សុពលភាព​។ គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន និង​អនុវត្ត​ឱ្យបាន​ពេញលេញ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​នូវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត គោលការណ៍​ណែនាំ​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​ស្តីពី​ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​សុវត្ថិភាព​របស់​អ្នកជំងឺ និង​ផលប្រយោជន៍​របស់​សាធារណជន ក៏ដូចជា​ដើម្បី​ការពារ​កិត្តិយស និង​កិត្យានុភាព​របស់​គណៈ​គ្រូពេទ្យ​៕

អត្ថបទ ​៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម