Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

បានផុស

នៅ

មន្ត្រីជួយសង្គ្រោះបាននិយាយថា អគ្គិភ័យ និងការផ្ទុះដ៏ខ្លាំងក្លាមួយកាលពីថ្ងៃពុធ ទី៤ ខែវិច្ឆិកា បានវាយប្រហារឃ្លាំងរោងចក្រកប្បាសមួយកន្លែងដែលផ្ទុកសារធាតុគីមីនៅភាគខាងលិចប្រទេសឥណ្ឌា ហើយបានសម្លាប់មនុស្ស ១២ នាក់ ។

យោងតាមអ្នកនាំពាក្យនៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិលោក Krishan Kumar បានឲ្យដឹងថា សាកសពមនុស្ស ១២ នាក់ត្រូវបានរកឃើញពីឃ្លាំងនៅជាយក្រុង Ahmedabad ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះរូបភាពទូរទស្សន៍បានបង្ហាញពីកម្មករជាច្រើនបានរត់ភៀសខ្លួន ។ រថយន្តពន្លត់អគ្គីភ័យចំនួន ២៤ គ្រឿង និងអ្នកពន្លត់អគ្គិភ័យជាង ៥០ នាក់បានបាញ់ទឹកពន្លត់អគ្គិភ័យនេះដោយប្រើរយៈពេលជាច្រើនម៉ោង ។

ទីភ្នាក់ងារសារព័ត៌មាន Press Trust of India បាននិយាយថា ផ្នែកមួយនៃឃ្លាំងបានបាក់ស្រុត ខណៈអគារក្បែរៗនោះមួយចំនួនក៏ត្រូវបានខូចខាតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឥណ្ឌាបង្កើនសន្តិសុខរបស់ខ្លួននៅខាងក្រៅស្ថានទូតអាមេរិក ស្របពេលការរាប់សន្លឹកឆ្នោតកំពុងកើតឡើង

ចុចអាន ៖ ផ្ទុះរោងចក្រផលិតផាវនៅឥណ្ឌាស្លាប់ ៣ នាក់ និងរបួសជាច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម