Connect with us

ព័ត៌មានជាតិ

ទីភ្នាក់ងារជាតិមុខរបរ និងការងារត្រៀមរៀបចំពិព័រណ៍ការងារជាង៣ម៉ឺនកន្លែងនៅថ្ងៃទី២៦ និង២៧តុលាខាងមុខ

បានផុស

នៅ

មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ជាមួយឱកាសការងារជាង ៣ម៉ឺនកន្លែងពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងមកដល់នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នេះ នៅអាគារពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ កុំភ្លេចត្រៀម CV អោយបានច្រើនដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ Call Center លេខ ១២៩៧ ឬ ១២៨៦៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម