ព័ត៌មានអន្ដរជាតិ
ណាតូ ជួបប្រជុំនៅសប្តាហ៍ក្រោយ ដើម្បីរកយុទ្ធសាស្រ្តថ្មី តតាំងជាមួយរុស្ស៊ី
តាមការចុះផ្សាយរបស់សារព័ត៌មាន Politico កាលពីថ្ងៃសៅរ៍ទី១២ខែតុលាឆ្នាំ២០២៤, នៅសប្តាហ៍ក្រោយនេះ រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ នឹងជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក ដើម្បីរៀបចំយុទ្ធសាស្ត្រថ្មីជំនួសយុទ្ធសាស្រ្តអាយុកាលរាប់ទសវត្សរ៍របស់ខ្លួនពាក់ព័ន្ធទំនាក់ទំនងជាមួយរុស្ស៊ី។
បច្ចុប្បន្ន ទំនាក់ទំនងរវាងអង្គការណាតូនិងរុស្ស៊ី កំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយផ្ទុះជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយត្បិតមានបញ្ហានេះក៏ពិតមែន ប៉ុន្តែច្បាប់ Founding Act របស់សម្ព័ន្ធភាពដឹកនាំដោយអាមេរិកមួយនេះ ជាមួយទីក្រុងមូស្គូ នៅតែជាធរមាន។
យោងតាមប្រភពខាងលើ, ឯកសារឆ្នាំ១៩៩៧ ដែលចែងថា ណាតូនិងរុស្ស៊ី មានគោលដៅរួមត្រូវកសាងអឺរ៉ុបដែលមានស្ថិរភាព សន្តិភាព និងគ្មានការបែងចែកនោះ គឺមិនឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្នទេ។
រម្លឹកទៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនកាលពីខែកក្កដា អង្គការណាតូបានចាត់ទុកទីក្រុងមូស្គូថាជាការគំរាមកំហែងដ៏សំខាន់បំផុតនិងដោយផ្ទាល់ចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្ត ចំណែកប្រទេសរុស្ស៊ីនៅតែបន្តអះអាងថា ការពង្រីកទៅភាគខាងកើតរបស់ប្លុកនេះ គឺជាគ្រោះថ្នាក់សម្រាប់ខ្លួនដែរ។
ដូច្នេះពេលនេះ បណ្តាប្រទេសណាតូកំពុងព្យាយាមរៀបយុទ្ធសាស្ត្រយុទ្ធសាស្រ្តផ្សេងៗដើម្បីតតាំងជាមួយរុស្ស៊ី និងជំរុញកិច្ចពិភាក្សានៅក្នុងសម្ព័ន្ធភាព លើប្រធានបទធំៗដូចជាអនាគតនៃច្បាប់ Founding Act ជាដើម។
យ៉ាងណា អ្វីដែលគេបារម្ភអំពីការរីកធំនៃជម្លោះនោះគឺថា កាលពីដើមសប្តាហ៍នេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Aleksandr Grushko និយាយថា ណាតូ លែងលាក់បាំងការពិតទៀតហើយថាខ្លួនកំពុងរៀបចំសម្រាប់ជម្លោះយោធាដ៏មានសក្តានុពលជាមួយទីក្រុងមូស្គូ ហើយណាតូកំពុងប្រឈមមុខជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ជុំវិញការបញ្ជូនសព្វាវុធជាបន្តទៅឲ្យអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង្គការណាតូនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំសប្តាហ៍ក្រោយ ខណៈរុស្ស៊ីគំរាមលោកខាងលិច
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ