Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Milton សម្លាប់មនុស្ស ២៣នាក់នៅអាមេរិក និងអាចខាតបង់សេដ្ឋកិច្ចដល់ ១៦០ពាន់លានដុល្លារ

បានផុស

នៅ

តួលេខមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Milton នៅសហរដ្ឋអាមេរិក បានកើនឡើងដល់២៣នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ មនុស្សស្លាប់ភាគច្រើនគឺដោយសារខ្យល់កូច ហើយត្បិតតែព្យុះនេះបានកន្លងផុតទៅហើយក៏ពិតមែន ប៉ុន្តែវាមិនទាន់អស់ចំហាយទេ ពោលគឺនៅតែជះឥទ្ធិពលខ្លាំងគួសម ដោយបង្កទុកលំបាកដល់ប្រជាជនដដែល។

ស្របពេលជាមួយគ្នានោះ ​​Fox Weather រាយការណ៍ថា ខ្យល់ព្យុះដ៏សាហាវនេះ ក៏នៅតែបណ្តាលឲ្យមនុស្សជិត៤លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងរដ្ឋឆ្នេរសមុទ្រនៃសហរដ្ឋអាមេរិកមួយនេះដែរ។

(រូបថត៖ Getty)

លើសពីនេះទៀត ការដាច់ចរន្តអគ្គិសនី ក៏ប៉ះពាល់ដល់ការចែកចាយប្រេងឥន្ធនៈនៅកំពង់ផែជុំវិញទីក្រុង Tampa Bay ផងដែរ ខណៈមានរបាយការណ៍ថា ស្ថានីយ៍ប្រេងឥន្ធនៈរហូតដល់ទៅ ៧៥% នៅតែបន្តបិទឬគ្មានប្រេងឥន្ធនៈគិតត្រឹមថ្ងៃសៅរ៍។

យោងតាមការប៉ាន់ស្មានពី AccuWeather, រដ្ឋ Florida បានទទួលការខូចខាតយ៉ាងដំណំ ដោយសារព្យុះកំណាច Milton ហើយក្រោយការគណនា គេវាយតម្លៃថា រដ្ឋនេះនឹងខាតបង់ប្រាក់អស់ចំនួន ១៦០ពាន់លានដុល្លារអាមេរិក។

(រូបថត៖ Getty)

សូមបញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាអាត្លង់ទិកខ្លាំងបំផុតទីប្រាំ នៅក្នុងកំណត់ត្រា។ វាបានវាយប្រហាររដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ទី១០ខែតុលា ក្នុងនាមជាព្យុះកម្រិតទី៣ ជាមួយកម្លាំងខ្យល់២០៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម