Connect with us

ព័ត៌មានជាតិ

រោងចក្រសហគ្រាស ៨ ទីតាំងរាជធានី-ខេត្ត បំពាក់​ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ

បានផុស

នៅ

គិត​មក​ដល់​ពេល​នេះ មាន​រោង​ចក្រ​សហគ្រាស​ចំនួន ៨ ទីតាំង​ហើយ នៅ​តាម​រាជធានី-ខេត្ត ដែល​បានបំពាក់​នូវ​ឧបករណ៍​​ស្វ័យ​ត្រួត​ពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការ​បញ្ចេញ​សំណល់​រាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោង​ចក្រ​សហគ្រាស​ទាំង​ ៨ មាន​ទី​តាំង​​ស្ថិត​នៅ​រាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង និងស្វាយរៀង។

បើតាមប្រភពពី​ក្រសួង​បរិស្ថាន មាន​ក្រុមហ៊ុន​មួយ​ចំនួនទៀតបាន​បង្ហាញនូវភាពស្មោះត្រង់ ក្នុង​ការបញ្ចេញសំណល់រាវ ដោយ​គោរពច្បាប់ដែល​មានចែងជាធរមាន​របស់​ព្រះរាជាណាចក្រកម្ពុជា និងបាន​កំពុង​ស្នើសុំ​ធ្វើការ​បំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាស​របស់ខ្លួន ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការ​បំពាក់ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ​ការ​បញ្ចេញ​សំណល់រាវ ដោយ​គោរព​ទៅតាម “ក្រមបរិស្ថាន និង​ធនធាន​ធម្មជាតិ” ​មាត្រា ១៧៨ មាត្រា ២៨៧ និង​មាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យ​​ និងមាត្រ២៣ នៃអនុក្រឹត្យស្តីពី ការត្រួត​ពិនិត្យការបំពុលទឹក (១៩៩៩)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម