Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ

បានផុស

នៅ

លើកនេះ ប្រទេសកូរ៉េខាងជើងបានព្រមានខ្លាំងៗនិងផ្តាំផ្ញើទៅកូរ៉េខាងត្បូងថា កងទ័ពនៅខ្សែត្រៀមជួរមុខនឹងមិនអត់ធ្មត់ទៀតឡើយ ហើយបើសិនដ្រូននិងខិត្តប័ណ្ណនៅតែបន្តហោះចូលទីក្រុងព្យុងយ៉ាង នោះគ្រាប់កាំភ្លើងធំនឹងហោះទៅវិញហើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រទី១១ខែតុលា កូរ៉េខាងជើងបានចោទកូរ៉េខាងត្បូងរួចទៅហើយថា បានបញ្ជូនដ្រូនឲ្យមកទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាង ចំនួនបីដងក្នុងខែនេះ ហើយក៏គំរាមឆ្លើយតបដោយកម្លាំងដែរ ប្រសិនបើរឿងនេះកើតឡើងម្តងទៀត។

មកដល់ថ្ងៃអាទិត្យ ក្រសួងការពារជាតិកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានចេញបញ្ជាដល់កងកាំភ្លើងធំនិងអង្គភាពផ្សេងទៀតដែលស្ថិតនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ឲ្យត្រៀមលក្ខណៈវាយប្រហារគោលដៅសត្រូវ បើឃើញដ្រូនហោះឆ្លងដែនម្តងទៀត។

(រូបថត៖ AP)

តាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល, ភាពតានតឹងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ កំពុងកើតមាននៅលើឧបទ្វីបកូរ៉េ ដោយសារតែដ្រូនរបស់កូរ៉េខាងត្បូង ហើយបើកូរ៉េខាងជើង វាយប្រហារចាស់ដៃមែន ទឹកដីកូរ៉េខាងត្បូងទាំងមូល នឹងរលាយក្លាយទៅជាផេះមិនខាន។

នេះមិនមែនជាលើកទីមួយឡើយ ដែលកូរ៉េខាងជើង ព្រមានប្រើពាក្យពេចន៍ធ្ងន់ៗបែបនេះ ​ក្នុង​គ្រា​មាន​ជម្លោះកាន់តែខ្លាំង​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។

(រូបថត៖ AP)

ទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែតានតឹងចាប់តាំងពីកិច្ចខិតខំផ្នែកការទូតដឹកនាំដោយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានដួលរលំនៅឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងរឹតតែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយតែងគំរាមបាញ់នុយក្លេអ៊ែរវាយប្រហារកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង​ចោទ​កូរ៉េខាងត្បូង​ថា​បង្ហោះ​ដ្រូន​ចូល​ព្យុងយ៉ាង​ និងគំរាម​ឆ្លើយ​តបចាស់​ដៃ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ជាមួយសម្ពាធទាបបន្តអូសបន្លាយគ្របដណ្ដប់លើកម្ពុជាដល់ថ្ងៃទី១៦តុលា

សន្តិសុខសង្គម២១ ម៉ោង មុន

គណៈគ្រប់គ្រងសាលាបដិសេធព័ត៌មានរំលោភសិស្ស​១៨​​នាក់ និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកបង្កើត​​ព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះ Milton សម្លាប់មនុស្ស ២៣នាក់នៅអាមេរិក និងអាចខាតបង់សេដ្ឋកិច្ចដល់ ១៦០ពាន់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម