Connect with us

ជីវិតកម្សាន្ដ

សុខៗលោកណាវ៉ាត់ ងាកមកយកចិត្តអតីតម្ចាស់មកុដ MGI ក្រោយទុក Thùy Tiên ចោល ព្រោះរឿងអាស្រូវពេស្យាចារ​ 

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុននេះ លោកណាវ៉ាត់បានចែករំលែកការប្រកាសរបស់អតីតម្ចាស់ម្ចាស់មកុដវៀតណាម Nguyễn thúc thùy tiên ថា​ ​នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្រកួត Miss Grand International 2024 ហើយ​បាន​ណាត់​ជួប​លោក Nawat និង​លោកស្រី Teresa នៅ​ពេល​ខាង​មុខ។

កាលដែលស្ថាបនិក MGI បង្ហោះសារជាថ្មីរបស់បវរកញ្ញា ធុយធៀន គឺមិនសមហេតុផលទេ ប្រសិនបើអ្នកទាំងពីរ ពីមុនមិនធ្លាប់មានមន្ទិលសង្ស័យ ពីការប្រេះឆាជាមួយគ្នា។ ទោះជាយ៉ាងណា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣ លោកណាវ៉ាត់បានឈប់តាមដានធុយធៀនភ្លាមៗនៅលើ Instagram ដោយសារតែនាងបានដកតំណែង Miss Grand International 2021 ចេញពីទំព័រផ្ទាល់ខ្លួនរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាពេលនោះលោកបានអត្ថាធិប្បាយថា ធុយធៀនបានប្រព្រឹត្តអំពើអបាយមុខ ហើយបន្ទាប់ពីនោះមក គាត់លែងមានទំនាក់ទំនងអ្វីជាមួយម្ចាស់មកុដ ដែលធ្លាប់ហៅថា រាជិនីសម្រស់នៃឆាក MGI​ ទៀតហើយ។

ទង្វើនៃការចែករំលែកសារជាថ្មីរបស់បវរកញ្ញាវៀតណាមកាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រសម្រស់ជាច្រើនគិតថា ហាក់បីដូចជាលោកណាវ៉ាត់ចាប់ផ្ដើមត្រលប់មកជានាជាមួយនាងវិញ។ ក្នុងនោះផងដែរ អ្នកគាំទ្រសម្រស់មាន​សង្ឃឹម​ច្រើន​ថា អាចនឹងបានឃើញការជួប​គ្នា​ជាថ្មី​រវាងធុយធៀននិងលោក​ណា​វ៉ា​ត់ ក្រោយអ្នកទាំងពីរល្អក់កករគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ។

យ៉ាងណាក៏ដោយ អតីតម្ចាស់មកុដវៀតណាមនិងជាម្ចាស់ជ័យលាភីក្នុងកម្មវិធី MGI 2021 ធ្លាប់ចែករំលែកថា នាងនៅមានអារម្មណ៍ថាលោកណាវ៉ាត់ ជាមនុស្សល្អដែលយកចិត្តទុកដាក់ចំពោះបេក្ខនារី និងបុគ្គលិកក្នុងស្ថាប័ន Miss Grand International។​ ប៉ុន្តែនាងក៏បានបញ្ចាក់ថា ពេលខ្លួនស្ថិតនៅប្រទេសថៃ ភាគច្រើននាងទាក់ទងជាមួយលោកស្រី Teresa ច្រើនជាង​ ហើយកម្រនឹងជួបស្ថាបនិកណាស់។

ដ្បិតថាយ៉ាងនេះក្ដី ងាកទៅកាន់អ្នកគាំទ្រអន្តរជាតិនៃកម្មវិធីប្រកួតសម្រស់នៅពេលដែលដឹងថាលោកនាវ៉ាត់ងាកទៅចាប់អារម្មណ៍បវរកញ្ញាវៀតណាមវិញម្នាក់ៗបានបញ្ចេញមតិថា វាលែងជារឿងចម្លែកហើយសម្រាប់បុរសវ័យ៥១ឆ្នាំរូបនេះ។ គេគ្រប់គ្នសុទ្ធតែដឹងហើយថា ប្រសិនបើបវរកញ្ញារូបណាដែលមានរឿងអាស្រូវផ្ទាល់ខ្លួនមិនល្អ លោកមិនដែលងាកទៅខ្វល់ជាមួយឡើយ។ ជាក់ស្ដែងដូចធុយធៀនយ៉ាងដូច្នោះ កំឡុងពេលដែលនាងផ្ទុះរឿងអាស្រូវពេស្យាចារ​ លោកបែរជាប្រកាសផ្ដាច់ទំនាក់ទំនងហើយឈប់ឲ្យនាងឡើងកម្មវិធីដែលពាក់ព័ន្ធនឹង MGI​ ទៀត។

សូមរម្លឹកដែរថា​ បវរកញ្ញាវៀតណាមនាង Nguyễn Thúc Thùy Tiên បានគ្រងមកុដក្នុងកម្មវិធី Miss Grand International នៅក្នុងឆ្នាំ២០២១ ដែលធ្វើឡើងនៅប្រទេសថៃ កាលពីយប់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណាក្រោយជួបរឿងអាស្រូវកេរ្តិ៍ឈ្មោះ នាងស្រាប់តែបាត់វត្តមានដោយរវល់សំងំដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យរួចរាល់សិន។ ទើបតែនាពេលថ្មីៗនេះ នាងបានបង្ហាញខ្លួនលើឆាក ដើម្បីជួបអ្នកគាំទ្រដល់រូបនាងកន្លងមក ជាពិសេសអ្នកដែលលើកទឹកចិត្តនាងកមន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បារម្ភខ្លាចកម្មវិធី MGI អាស្រូវប្រចាំឆ្នាំ២០២៤ លោកណាវ៉ាត់សុំទោសនៅមុខអ្នកកាសែត និងអ្នកគាំទ្រកម្មវិធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

សុខៗលោកណាវ៉ាត់ ងាកមកយកចិត្តអតីតម្ចាស់មកុដ MGI ក្រោយទុក Thùy Tiên ចោល ព្រោះរឿងអាស្រូវពេស្យាចារ​ 

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

អ៊ីស្រាអែល​ឲ្យ​UN​ដកទ័ព​រក្សា​សន្តិភាព​​ចេញ​​​ពីលីបង់​ជាបន្ទាន់ ខណៈ​ប្រទេស​៤០​​ថ្កោល​ទោស

កីឡា១៤ នាទី មុន

កម្ពុជា​ឈ្នះ​មេដាយ​មាស​៩ ប្រាក់​៤ សំរិទ្ធ​​២៨​ពី​ការ​ប្រកួត​ឃីក​បុក​ស៊ីង​អាស៊ី​២០២៤

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

វៀតណាម​៖ ផ្សារទំនើប Aeon ខាត​​ប្រាក់ជាង ៧ លាន​ដុល្លារ​ ​ចំពោះ​ការ​​លុប​ចោល​គម្រោងនៅ​ហាណូយ​

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ចិន ធ្វើ​សមយុទ្ធ​ក្នុង​​តំបន់​ចំនួន​៩ ព័ទ្ធ​ជុំវិញ​កោះតៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

ផ្គររន្ទះបាញ់សម្លាប់ស្ត្រីវ័យ៣០ឆ្នាំម្នាក់ ខណៈកំពុងឃ្វាលគោតាមវាលស្រែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ជាមួយសម្ពាធទាបបន្តអូសបន្លាយគ្របដណ្ដប់លើកម្ពុជាដល់ថ្ងៃទី១៦តុលា

សន្តិសុខសង្គម១៩ ម៉ោង មុន

គណៈគ្រប់គ្រងសាលាបដិសេធព័ត៌មានរំលោភសិស្ស​១៨​​នាក់ និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកបង្កើត​​ព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្យុះ Milton សម្លាប់មនុស្ស ២៣នាក់នៅអាមេរិក និងអាចខាតបង់សេដ្ឋកិច្ចដល់ ១៦០ពាន់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម