ព័ត៌មានអន្ដរជាតិ
ឃាតកបាញ់សម្លាប់សមាជិកគ្រួសារ៧នាក់រួមទាំងកុមារ៣ឆ្នាំផងនៅអាហ្វ្រិកខាងត្បូង
មនុស្សចំនួន៧នាក់ក្នុងគ្រួសារមួយត្រូវបានបាញ់សម្លាប់ក្នុងផ្ទះនៅភាគអាគ្មេយ៍នៃទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ខណៈឃាតកបានធ្វើអត្តឃាតតាមក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១៤ខែតុលានេះ។
សមាជិកគ្រួសារ៥នាក់ដែលក្នុងនោះមានក្មេងប្រុសអាយុ៣ឆ្នាំ អ្នកជិតខាងម្នាក់រួមទាំងមិត្តភក្តិរបស់សមាជិកគ្រួសារនេះម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅ Mokokotlong មានចម្លាយជាង៤០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Johannesburg ខណៈហេតុការណ៍នេះជាការបាញ់ប្រហារដ៏ធំបំផុតមួយ ចុងក្រោយបង្អស់ដែលបានបង្កការភ្ញាក់ផ្អើលដល់អាហ្វ្រិកខាងត្បូង។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិស ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានទៅហាងមួយក្នុងតំបន់ ហើយដោយដឹងថា ហាងនោះត្រូវបានបិទ ក៏មានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ហាងនេះ ហើយបន្ទាប់មកម្ចាស់ហាងបានតាមគាត់ទៅផ្ទះ។ ទោះយ៉ាងណាមូលហេតុពិតប្រាកដនៃការបាញ់សម្លាប់ដ៏សាហាវនេះមិនត្រូវបានដឹងនៅឡើយនោះទេដែលវាកំពុងស្ថិតនៅក្រៅមការស៉ើបអង្កេតរបស់ប៉ូលិសនៅឡើយ។
គួរបញ្ជាក់ថា កាលពីរសប្ដាហ៍មុនក៍មានហេតុការណ៍បាញ់សម្លាប់ស្រដៀងគ្នានេះដែរ ដែលឃាតកបានសម្លាប់សមាជិកគ្រួសារចំនួន១៧នាក់នៅពេលដែលពួកគេកំពុងគេងលង់លក់នៅ ខេត្ត Cape ចម្ងាយ២០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Durban ខណៈឃាតកមិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ