ជីវិតកម្សាន្ដ
លទ្ធផលធ្វើតេស្តរកកូវីដរបស់ សុខ ស្រីនាង យ៉ាងណាហើយ?
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង សុខ ស្រីនាង បង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននាយប់នេះថា អ្នកនាងបានទទួលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩។
យោងតាមខ្លឹមសារដើមនៅលើផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរូបនេះបានសរសេរថា “នាងខ្ញុំ សុខ ស្រីនាង ក្នុងនាមជាអ្នកសិល្បៈមួយរូបស្ថិតក្នុងស្ថានការណ៍មួយនេះនៃការឆ្លងពីជំងឺ Covid-19 សូមឱ្យពុកម៉ែបងប្អូនទាំងអស់គ្នាថែសុខភាព និងការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាលភិបាល ហើយនាងខ្ញុំក៏សូមជូនពរឱ្យបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បេីយពីជំងឺដ៏កាចសាហាវមួយនេះ។ សូមផ្ញើរកម្លាំងចិត្តពីចម្ងាយចា៎ •នាងខ្ញុំបានធ្វើតេស្តនិងទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី១រួចរាល់ គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល14ថ្ងៃដើម្បីតាមដានសុខភាពបន្តដូចគ្នា ហើយក៏សូមអគុណចំពោះពុកម៉ែបងប្អូននិងអ្នកគាំទ្រដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមកសុំទោសសម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់គ្នា។”
បន្ទាប់ពីពិធិការិនី កែវ ច័ន្ទនិមល ឆ្លងកូវីដ ព្រមទាំងមានតារាជួរមុខប៉ុន្មានរូបទៀតនៅផលិតកម្មហង្សមាសក៏រកឃើញឆ្លងវីរុសនេះផងដែរ អ្នកនាង សុខ ស្រីនាង បានធ្វើតេស្តរកមេរោគ តែលទ្ធផលអវិជ្ជមាន។ ក្រៅពីតារាស្រីរូបនេះ សិល្បករផ្សេងទៀតរួមមានលោក ឆន សុវណ្ណរាជ អ្នកនាង សួស វីសា ក៏រកពុំឃើញមានឆ្លងកូវីដដែរ ហើយបច្ចុប្បន្នតារាប្រុសស្រីទាំងនោះកំពុងតាមដានសុខភាពនិងធ្វើចត្តាឡីស័ក៕
អត្ថបទ៖ សន្យា
ចុចអាន៖ រសៀលនេះ សួស វីសា បានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ-១៩ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល