Connect with us

កីឡា

ប៉ះ​ចិន​ថ្ងៃ​ស្អែក ឥណ្ឌូណេសុីរំពឹងបាន៣ពិន្ទុដំបូង​វគ្គ​ជម្រុះ World Cup ជុំទី៣

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេសុីត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិចិន សម្រាប់ការប្រកួតទី៤ ក្នុងពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់ World Cup ​ប្រចាំ​តំបន់អាសុី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥណ្ឌូណេសុីជាក្រុម​អាស៊ានតែមួយគត់ ដែលបានឡើងដល់វគ្គជម្រុះជុំទី៣ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ក្នុងតំបន់អាសុី។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលក្រុម​នេះ​ចាប់ផ្ដើម​៣​ប្រកួត​​ដំបូង​ទល់នឹងក្រុមខ្លាំងៗ មិនទាន់ស្គាល់បរាជ័យសោះ គឺ​ស្មើ​​ទាំង​៣​ដង រក​បាន​៣ពិន្ទុ។ 

ការប្រកួតជាមួយក្រុមជម្រើសជាតិចិន ក្រុមឥណ្ឌូណសុី រំពឹង​រកបាន៣ពិន្ទុលើកដំបូង ដើម្បីរក្សាឱកាស​ក្នុងការប្រជែងឡើងទៅជុំចុងក្រោយ​ World Cup ឆ្នាំ២០២៦។ ​៣​ប្រកួត​កន្លង​ទៅ ចិនជាក្រុមតែមួយគត់​មិនទាន់រកបានពិន្ទុសោះ។ ក្រុមម្ចាស់ផ្ទះចិនអាចនឹងពិបាកក្នុងការប្រកួតទល់ជាមួយក្រុមឥណ្ឌូណេសុី ដោយសារក្រុម​​អាស៊ាន​មួយនេះកំពុងធ្វើបានល្អ។

ប្រវត្តិជួបគ្នា៣កន្លងមកគិតតាំងពីឆ្នាំ២០០៤ ​គឺ​ចិន​ឈ្នះ២ និង​ស្មើ១​ ប៉ុន្តែបើក្រឡែកមើលពីកម្រិតរបស់ក្រុមទាំង២ នាពេលបច្ចុប្បន្ន​ជាមួយលទ្ធផល៣ប្រកួតចុងក្រោយ​គឺ ឥណ្ឌូណេសុី​មាន​ទម្រង់​ល្អ​ជាង។

ការប្រកួតវគ្គជម្រុះទី៣ ក្រុមឈរលេខ១និងលេខ២ ក្នុងពូលនឹងឡើងទៅជុំចុងក្រោយក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០២៦ ខណៈក្រុមលេខ៣និងលេខ៤ ត្រូវបន្ដធ្វើការប្រកួតនៅវគ្គជម្រុះជុំទី៤ ដើម្បីស្វែងរក​ឱកាស​ឡើងទៅជុំចុងក្រោយ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ជាមួយសម្ពាធទាបបន្តអូសបន្លាយគ្របដណ្ដប់លើកម្ពុជាដល់ថ្ងៃទី១៦តុលា

សន្តិសុខសង្គម២៣ ម៉ោង មុន

គណៈគ្រប់គ្រងសាលាបដិសេធព័ត៌មានរំលោភសិស្ស​១៨​​នាក់ និងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកបង្កើត​​ព័ត៌មានក្លែងក្លាយ

កីឡា៤ ម៉ោង មុន

កម្ពុជា​ឈ្នះ​មេដាយ​មាស​៩ ប្រាក់​៤ សំរិទ្ធ​​២៨​ពី​ការ​ប្រកួត​ឃីក​បុក​ស៊ីង​អាស៊ី​២០២៤

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម