Connect with us

ព័ត៌មានអន្ដរជាតិ

យោធាស៊ូដង់ទម្លាក់គ្រាប់បែកលើទី​ផ្សារក្នុងរដ្ឋធានី Khartoum​ សម្លាប់មនុស្ស ២៣នាក់

បានផុស

នៅ

យោធាស៊ូដង់បាន​បើក​ការវាយប្រហារតាមផ្លូវអាកាសទៅលើផ្សារមួយក្នុងរដ្ឋធានី Khartoum សម្លាប់មនុស្សយ៉ាង​ហោច​ណាស់​២៣នាក់​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហាររតាមអាកាស​ដោយ​​ការ​ទម្លាក់គ្រាប់បែក​ពី​សំណាក់​យោធាស៊ូដង់នេះ បានកើតឡើងលើផ្សារមួយកណ្ដាលទីក្រុង Khartoum។ ក្រៅពីមានមនុស្សស្លាប់២៣នាក់ ​ក៏​នៅ​មាន​​មនុស្សចំនួន៤០នាក់ផ្សេងទៀតបានរងរបួស​​​ ខ្លះស្ថិតនៅក្នុងស្ថានភាបធ្ងន់ធ្ងរ ខណៈផ្សារនេះគឺនៅជិតជំរុំសំខាន់មួយក្នុងរដ្ឋធានីស៊ូដង់ ជាកន្លែងដែលកងកម្លាំងគាំទ្រ​ប្រតិបត្តិការ​រហ័ស​ប៉ារ៉ា​ (RSF) បានប្រយុទ្ធជាមួយយោធា នៅក្នុងសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

សាក្សី បាននិយាយថា យោធាបានវាយប្រហារពី Omdurman ឆ្ពោះទៅកាន់ Khartoum ដែលនៅក្បែរនោះ ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងចាប់តាំងពីថ្ងៃសុក្រជុំវិញទីក្រុង Khartoum ដែលភាគច្រើនត្រូវបាន​​គ្រប់គ្រង​ដោយ RSF ដែលធ្វើឲ្យដោយយោធាវាយលុកចូលកណ្តាល និងភាគខាងត្បូងនៃទីក្រុងនេះពីលើអាកាស។

(រូបភាព៖ AP)

សង្គ្រាម​ដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងប្រដាប់អាវុធ RSF បានផ្ទុះឡើងចាប់តាំងពីខែមេសាឆ្នាំ២០២៣ បានសម្លាប់មនុស្ស ២០០០០ នាក់ និងជាង ១០លាននាក់ផ្លាស់ទីលំនៅ រួមទាំង ២,៤ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។

ទន្ទឹមនឹងនោះ RSF បានកាន់កាប់ស្ទើរតែទាំងអស់នៃតំបន់ភាគខាងលិចនៃទីក្រុង Darfur តាមរយៈការវាយលុកឆ្លងកាត់តំបន់កសិកម្មភាគកណ្តាលស៊ូដង់ ហើយបានរុញចូលទៅក្នុងភាគអាគ្នេយ៍ដែលគ្រប់គ្រងដោយកងទ័ព។ ជម្លោះនេះបានធ្វើឱ្យមនុស្សជាង ២៥ លាននាក់ប្រហែលពាក់កណ្តាលនៃប្រជាជនស៊ូដង់ ខ្វះខាតរអាហារ និងសេវាថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ។

ការវាយតម្លៃលើបញ្ហានៅក្នុងប្រទេសនេះដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីខែសីហាបានប្រកាសថាមានគ្រោះទុរ្ភិក្សនៅក្នុងជំរុំជនភៀសខ្លួន Zamzam ក្នុងទីក្រុង Darfur ក្បែរទីក្រុង el-Fasher។ ស្របពេលជាមួយគ្នានេះសហគមន៍អន្តរជាតិបានកំពុងមានភាពច្របូកច្របល់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដ៏មហន្តរាយដែលត្រូវបានគ្របដណ្ដប់ដោយសង្គ្រាមនៅអ៊ុយក្រែន និងហ្គាហ្សាផងដែរ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២១ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម