ព័ត៌មានជាតិ
NBC ចាប់ដៃគូជាមួយ Alipay+ សម្រាប់ពង្រីកការទូទាត់ឆ្លងដែនកាន់តែទូលំទូលាយ
ធនាគារជាតិនៃកម្ពុជា (NBC) បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការទូទាត់តាមឌីជីថលរបស់ខ្លួន ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Ant International ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់កូដ QR ឆ្លងដែន។ កិច្ចសហការនេះគឺភ្ជាប់ប្រព័ន្ធបាគង ដែលជាផ្លេតហ្វមទូទាត់ឌីជីថលជាតិរបស់កម្ពុជាជាមួយនឹង Alipay+ ដែលជាដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទឈានមុខគេលើពិភពលោក។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានថ្លែងនៅក្នុងកម្មវិធីដាក់ឱ្យដំណើការនោះថាភាពជាដៃគូនេះមានគោលបំណងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិធ្វើការទូទាត់ក្នុងប្រទេស។ តាមរយៈការរួមបញ្ចូលរវាងប្រព័ន្ធបាគងជាមួយ Alipay+ ធនាគារជាតិនៃកម្ពុជាកំពុងពង្រីកប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ឌីជីថលរបស់កម្ពុជា និងផ្តល់នូវបទពិសោធន៍កាន់តែរលូនសម្រាប់ទាំងពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរ។
លោកស្រីបានថ្លែងបន្តថា៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Ant International ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ QR Code ឆ្លងព្រំដែន”។ MoU នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់កូដ QR ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពរវាងប្រព័ន្ធស់បាគងតាមរយៈ KHQR និងប្រព័ន្ធអេកូឡូស៊ីនៃ QR សកលរបស់ Alipay Plus ។
លោកស្រីបណ្ឌិតបានថ្លែងបន្តទៀតថា៖«រហូតមកដល់ពេលនេះ យើងបានដាក់ឱ្យដំណើរការនូប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសថៃ វៀតណាម ឡាវ UPI កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ លើសពីនេះ NBC ថ្មីៗនេះដាក់ឱ្យដំណើការនូវកម្មវិធីទូទាត់បាគងសម្រាប់ភ្ញៀវទេសចរ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាទូទាត់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ឧស្សាហកម្មទេសចរណ៍តាមរយៈការបើកការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ»។
«ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាចំណុចរបត់ថ្មីមួយទៀតសម្រាប់ NBC ខណៈដែលវាបង្ហាញពីច្រកទូទាត់ឆ្លងដែនថ្មីរវាងប្រទេសកម្ពុជា និងប្រទេសចំនួន៩ និងក្នុងតំបន់ចំនួនផ្សេងទៀត រួមមានប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង និងប្រទេសនានាជាច្រើនទៀតតាមរយៈបាគង និង AliPay+»។ នេះបើយោងតាមលោកស្រីបណ្ឌិតជា សិរី។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម១៣ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល