Connect with us

ជីវិតកម្សាន្ដ

Jimin ចាញ់បោកលុយជិត១លានដុល្លារ ពីតារាកំប្លែងម្នាក់ យកទៅលេងល្បែងខុសច្បាប់

បានផុស

នៅ

ថ្មីៗនេះ តារាកំប្លែងដ៏ល្បីល្បាញក្នុងសង្គមសិល្បៈកូរ៉េ លោក Lee Jin Ho បានសារភាពថា ខ្លួនកំពុងតែផុងខ្លួនក្នុងបំណុលដ៏ច្រើនលើសលុប ដោយសារតែការចាញ់ល្បែងខុសច្បាប់មួយប្រភេទ ហើយនៅក្នុងនោះក៏មាន Jimin ដែលជាម្ចាស់បំណុលម្នាក់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃជាមួយគ្នានេះដែរ លោក Lee Jin Ho បានសារភាពថាលោកបានពាក់ព័ន្ធនឹងល្បែងអនឡាញខុសច្បាប់មួយតាំងពីឆ្នាំ២០២០មកម្ល៉េះ ពីមួយថ្ងៃទៅមួយថ្ងៃ បំណុលរបស់លោក កាន់តែកើនឡើងរហូតមិនអាចរកលុយទប់ទល់បាន ហើយខ្លួនក៏បានសុំជំនួយលុយកាក់ពីមនុស្សប៉ុន្មាននាក់។

ជុំវិញការសារភាពចម្លើយរបស់តារាកំប្លែងរូបនេះ សារព័ត៌មាន Ten Asia បានរាយការណ៍ថា ក្នុងឆ្នាំ២០២២ Jin Ho បានសុំខ្ចីលុយពី Jimin ដែលជាសមាជិកក្រុម BTS ចំនួន ​១០០លានវ៉ុន ដែលស្មើនឹង ៧៤០០០ដុល្លារ ដោយយកលេសថា ប្រញាប់ត្រូវការលុយជាបន្ទាន់។

លើសពីនោះ ក្រៅពី Jimin ក៏នៅមានតារាកូរ៉េល្បីៗប៉ុន្មានរូបទៀត ដែលធ្លាក់ខ្លួនជាប់ពាក់ព័ន្ធបំណុលជាមួយលោក Lee Jin Ho នេះ។ ទន្ទឹមនឹងនេះ ក្រោយពីប៉ូលីសធ្វើការស៊ើបអង្កេតដឹងអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់នេះ តារាកំប្លែងខាងលើ បានធ្វើការសុំទោសជាសាធារណៈ ហើយនឹងបានសន្យារថានឹងខំរកលុយដើម្បីសងម្ចាស់បំណុលវិញគ្រប់គ្នា៕

ប្រភព៖ allkpop

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ស្រីលង្កាបិតសាលាខណៈទឹកជំនន់វាយលុកស្ទើរពេញប្រទេស

ព័ត៌មានជាតិ៨ នាទី មុន

ព្រះអង្គម្ចាស់ ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រើមីនប្រឆាំងមនុស្ស នឹងចូលរួមកិច្ចប្រជុំ«មីន»ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ក្រោយ​​គ្រោះ​រាំង​ស្ងួត​ដ៏អាក្រក់បំផុតមិនធ្លាប់មាន ប្រេស៊ី​ល​ជួបព្យុះ​ផង​ ជន់លិច​ផង និង​ភ្លៀង​ដ៏សែន​ខ្លាំង​

សន្តិសុខសង្គម៣០ នាទី មុន

ចោទប្រកាន់លោក ដួង តារា ពីបទ ឆបោក និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួន

ព័ត៌មានជាតិ៣៥ នាទី មុន

តុលាការ ថា ឈ្មោះ ជូ ស៊ីជៀ ជួញដូរគ្រឿងញៀនតែជាង៧ក្រាមប៉ុណ្ណោះ មិនមែន២១គីឡូក្រាមទេ

Sokha Hotels

ព័ត៌មានពេញនិយម