Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កាបិតសាលាខណៈទឹកជំនន់វាយលុកស្ទើរពេញប្រទេស

បានផុស

នៅ

ប្រទេសស្រីលង្កាបានប្រកាសបិទសាលារៀននៅក្នុងរដ្ឋធានីកូឡុំបូ និង​តំបន់​ជាយក្រុង​នេះ​​ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP។​

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍នេះ បានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងផ្នែកជាច្រើននៃប្រទេស ដោយបានជន់លិចផ្ទះ វាលស្រែ និងផ្លូវថ្នល់។ មនុស្ស​៣​នាក់បានលង់ទឹកស្លាប់ ខណៈដែលមនុស្សប្រហែល ១៣៤០០០ នាក់បានរង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់នេះ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានធ្វើឱ្យខូចខាតផ្ទះចំនួន ២៤០ ហើយមនុស្សជិត ៧០០០នាក់ ត្រូវបានជម្លៀសចេញ ខណៈ​អាជ្ញាធរ​បាន​កាត់​ចរន្ត​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួនដើម្បីជា​ការ​ប្រុង​ប្រយ័ត្ន។ កងទ័ពជើងទឹក និងកងទ័ពត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះជនរងគ្រោះ ផ្តល់អាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ខណៈទឹកជំនន់នៅ​តំបន់​ខ្លះ ទឹក​បាន​​ចូល​​ដល់​​ដំបូល​ផ្ទះ និងដំបូល​ហាង។

(រូបភាព៖ AP)

ប្រទេសស្រីលង្កាបានកំពុងប្រឈមមុខនឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរចាប់តាំងពីខែឧសភា ដែលភាគច្រើនបណ្តាលមកពីភ្លៀងមូសុងខ្លាំង។ កាលពីខែមិថុនា មនុស្ស១៦​នាក់បានស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី ខណៈប្រទេសផ្សេង​​ទៀត​នៅអាស៊ីអាគ្នេយ៍បានកំពុងប្រឈមនឹងបញ្ហាអាកាសធាតុប្រែប្រួល ដែលបង្កឲ្យមានព្យុះកំណាច និងទឹកជំនន់ធ្ងន់ធ្ងរសម្លាប់មនុស្សរាប់សិបនាក់ និងការបំផ្លិតបំផ្លាញធ្ងន់ធ្ងរ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម