Connect with us

សេដ្ឋកិច្ច

មុខទំនិញនាំចេញរបស់កម្ពុជាបានធ្វើពិធកម្មជាបន្តបន្ទាប់ ក្រោយចូលជាសមាជិក WTO

បានផុស

នៅ

កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្នុងការពង្រីកការនាំចេញរបស់ខ្លួនដើម្បីជំរុញកំណើនមួយដ៏រឹងមាំក្នុងរយៈពេល២០ឆ្នាំមកនេះ​ ក្រោយខ្លួនបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក​នៅ​ឆ្នាំ​២០០៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ​ នៃការចូលជាសមាជិក​អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤នេះថា កម្ពុជាទទួលបាន​ផល​ប្រ​យោ​ជន៍​​​ច្រើន ​បន្ទាប់ពីបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងនាមជាសមាជិកនៃ WTO កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈ​គោល​ការណ៍​ប្រជាជាតិអនុគ្រោះបំផុត (Most Favored Nation (MFN) Principle) ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូចប្រទេសជាសមាជិកទាំងអស់។

ក្នុងនាមជាសមាជិកអភិវឌ្ឍតិចតូចរបស់ WTO កម្ពុជា ទទួលបាននូវអត្ថប្រយោជន៍បន្ថែមដូចជា ប្រតិកម្មពិសេស និងដោយឡែក និងច្រកទីផ្សារដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា ក៏ដូចជា​វិធាន​ការអនុគ្រោះមួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បីសម្រួល និងការជំរុញ​ដល់​ការធ្វើសមាហរណកម្ម ឱ្យបានពេញលេញរបស់សមាជិកជាប្រទេសអភិវឌ្ឍតិចតួច ក្នុង​ប្រព័ន្ធ​​ពាណិជ្ជកម្មសាកល។

កម្ពុជាក៏ទទួលបានជំនួយបច្ចេកទេសពីសមាជិក WTO និងអង្គការអន្តរជាតិនានា សម្រាប់​ការ​ពង្រឹង និងការធ្វើនូវកំណែ​ទម្រង់ស្ថាប័ន និងច្បាប់ និងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ច និងការអនុវត្តកម្មវិធីកំណែទម្រង់ទាំងឡាយ ដែលកម្ពុជា បានសន្យាក្នុងកញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀបវារ វិស័យពាណិជ្ជកម្មរបស់ខ្លួន គោលបំណងជំរុញឱ្យកម្ពុជា មានសមត្ថភាពទាញយក អត្ថប្រយោជន៍ជាអតិបរិមាពី WTO ។ តាមរយៈយន្តការទាំងនោះ កម្ពុជាសម្រេចបានសមិទ្ធិផលគោលៗសំខាន់ជាច្រើនដូចជា៖

ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នបានកើនឡើងដល់ ៤៣,១ ពាន់លានដុល្លារ ដែលជាការកើនឡើង ៨ ដងក្នុងនោះ កំណើន GDP ជាមធ្យមមាន ៧% ហើយ ដោយឡែក នៅក្នុងឆ្នាំ ២០០៥ បានឈានដល់ ១៤,១%  មួយឆ្នាំបន្ទាប់ពីការចូលជាសមាជិករបស់កម្ពុជា ដែលនេះជាការកើនឡើងពីទំនុកចិត្តរបស់​វិនិយោគិនឯកជន។

ចំពោះការវិនិយោគផ្ទាល់ពីបរទេសក៏បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ ដល់ ៥,៣ ពាន់លានដុល្លារ សម្រាប់រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤។

ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៧,៨ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២៣,៤៧ ពាន់លានដុល្លារអាម៉េរិក។

លោកស្រី ចម និម្មល មានប្រសាសន៍ថា៖ «មុខទំនិញរបស់កម្ពុជាក៏ត្រូវបានធ្វើពិពិធកម្មជាបន្តបន្ទាប់ បន្ថែមលើទំនិញសម្លៀកបំពាក់ដែលជាទំនិញនាំចេញចម្បង ជាក់ស្ដែងក្នុងឆ្នាំ ២០២៣ ទំហំនៃការនាំចេញនៃទំនិញសំខាន់ៗ របស់កម្ពុជា រួមមាន សម្លៀកបំពាក់មានតម្លៃប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំ មានតម្លៃ ៣,១២ ពាន់លានដុល្លារ អង្ករ ១,៧២ ពាន់លានដុល្លារ សម្ភារធ្វើដំណើរ ១,៨ ពាន់លានដុល្លារ  ស្បែកជើង និងស្រោមជើង ១,៣៦ ពាន់លានដុល្លារ និងកង់ ៤១៧ លានដុល្លារ»។

ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ អត្រាក្រីក្រនៅកម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាមមធ្យមប្រចាំឆ្នាំ ១,៦% ពី ៦០% នៅឆ្នាំ ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ ២០២២។

កម្ពុជាពីលេខរៀងទី ៤៧ ក្នុងចំណោម ៤៨ ប្រទេសក្រីក្រលើពិភពលោក នៅក្នុងឆ្នាំ ១៩៩៥ មកលេខរៀងទី ៧ ក្នុងចំណោម ៤២ ប្រទេសអភិវឌ្ឍតិចតូចក្នុងឆ្នាំ ២០២៣។

កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ករុណា ពេជ្រ សន្យាជាមួយអ្នកគាំទ្រ នឹងនាំបទថ្មីប្លែ កៗមនោសញ្ចេតនាកាលពី ១៤ឆ្នាំ មុនមកវិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម