ជីវិតកម្សាន្ដ
Rowoon ត្រូវបានគេអះអាងថា ថើបគ្នាជាមួយតារាស្រីវ័យ ៥៧ឆ្នាំម្នាក់ក្នុងក្លឹប
តារាចម្រៀងប្រុស Rowoon អតីតសមាជិកក្រុម SF9 ត្រូវបានគេចាប់បានថា លោកបានរាំក្នុងក្លឹប ហើយនឹងបានថើបគ្នាជាមួយនឹងតារាសម្ដែងស្រី Sonia Monroy ជនជាតិ អេស្ប៉ាញ។ សារព័ត៌មានអេស្ប៉ាញបានចុះផ្សាយថា មានគេប្រទះឃើញ តារាទាំង២រូបនេះ ថើបគ្នា ហើយក៏មានវីដេអូបង្ហាញថាអ្នកទាំងពីរបានរាំក្បែរគ្នាផងដែរ។

យោងតាមប្រភពបានឲ្យដឹងថា Rowoon បាននៅឯ Milan សម្រាប់កម្មវិធីបង្ហាញម៉ូដមួយ ហើយអ្នកកាសែតឈ្មោះLa Van Guardia បានអះអាងថា Rowoon និង តារាស្រីនេះ នៅក្នុងកន្លែង VIP កន្លែងរាំ ដោយមិនមានបំណងនឹងលាក់ខ្លួនពីភ្នែកសាធារណជនសោះឡើយ។
យ៉ាងណាមិញ គេមិនមានវីឌេអូបង្ហាញអំពីសកម្មភាពថើបគ្នារបស់តារាល្បីទាំងពីររូបនេះទេ ប៉ុន្ដែអ្នកគាំទ្រមួយចំនួនបាននិយាយថា មានវីដេអូ តែត្រូវបានគេលុបបំបាត់ចេញគ្មានស្រមោល។ គួរបញ្ជាក់ផងដែរថា Sonia Monroy មានវ័យ៥៨ឆ្នាំ ដែលទើបនឹងលែងលះប្ដីដែលមានអាយុក្មេងជាងនាងច្រើនផងដែរ។

ចំណែកឯ Rowoon មានវ័យត្រឹមតែ២៨ឆ្នាំតែប៉ុណ្នោះ ដូចនេះអ្នកទាំងពីរមានចន្លោះអាយុខុសគ្នាដល់ទៅ ២៩ឆ្នាំឯណោះ ណាមួយរូបលោកជាតារា Kpop ខណៈដែលអ្នកគាំទ្រជាច្រើនមិនជឿនោះឡើយ៕
ប្រភព៖ Koreaboo



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច