Connect with us

សន្តិសុខសង្គម

ទំនាស់ក្នុងគ្រួសារ បងបង្កើតទាញចបជីកវាយសម្លាប់ប្អូនខ្លួនឯងស្លាប់ភ្លាមៗ

បានផុស

នៅ

ករណីឃាតកម្មបានកើតលើក្រុមគ្រួសារមួយ រវាងបងប្អូនបង្កើត២នាក់ បណ្ដាលឲ្យបុរសជាប្អូនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារបុរសជាបងទាញចបជីកវាយព្រោះទំនាស់ក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឃាតកម្មនេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅទល់មុខវេទិកាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ស្ត្រីដែលត្រូវជាបងបង្កើតជនរងគ្រោះ និងជនបង្កបានប្រាប់ឲ្យដឹងថា ប្អូនគាត់ទាំង២នាក់នេះកន្លងមកនិយាយមិនដែលត្រូវគ្នានោះទេ ភាគច្រើនបុរសជាបងបានគំរាមសម្លាប់ប្អូនជាញឹកញាប់ រហូតគាត់បាននាំទៅធ្វើកិច្ចសន្យានៅអាវុធហត្ថខេត្ត និងស្នងការខេត្តជាញឹកញាប់ពីរឿងប៉ុនប៉ងចង់សម្លាប់ប្អូន។

ប្រភពដដែលបន្តថា ករណីនេះកើតឡើងដោយសារជនបង្កជាបងខឹងប្អូនប្រុសស្ដីបន្ទោសខ្លាំងៗរឿងខ្លួនយកប្រពន្ធ និងកូនមករស់នៅជាមួយម្ដាយក្នុងផ្ទះដែលជនរងគ្រោះជាប្អូនធ្វើទុកសម្រាប់ឲ្យម្ដាយរស់នៅ ខណៈពេលម្ដាយកំពុងអង្គុយលេងផ្ទះអ្នកជិតខាង។ ប្រភពបន្ថែមថា ដោយសារខឹងប្អូនស្ដីបន្ទោសខ្លាំងពេកទ្រាំមិនបានក៏ទាញចបជីកវាយទៅលើប្អូនចំនួន៣ចបជីកបណ្ដាលបុរសជាប្អូនស្លាប់ភ្លាមៗនៅកន្លែងកើហេតុ រួចក៏ដើរទៅប្រាប់ម្ដាយឲ្យទៅមើលប្អូនផង ហើយក៏គេចខ្លួនតែម្ដង។

បន្ទាប់ពីម្ដាយជនរងគ្រោះឃើញបែបនេះ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុន្យតាមប្រពៃណី។ ចំណែកជនបង្កកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកអនុវត្តនីតិវិធី។

សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះមានឈ្មោះ ស្រង់ នេត្រា ប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់បាយនៅផ្លូវលេខ១ ចំណែក ជនបង្កជាបងមានឈ្មោះ ស្រង់ សុវណ្ណ ប្រុស អាយុ៣២ឆ្នាំ មុខរបររត់ឡានតាក់ស៊ី ប្រពន្ធនៅផ្ទះម្ដាយ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម