សេដ្ឋកិច្ច
សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ នេះថា កម្ពុជាជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងបៃតង ខណៈខ្លួនបានកំពុងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងបង្កើនឧត្តមភាពប្រកួតប្រជែង។
ទន្ទឹមនេះដែរ កម្ពុជាក៏កំពុងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធន មីក្រូ តូច និងមធ្យម ក្នុងស្រុក តាមរយៈការពង្រឹងឧស្សាហកម្ម និងការលើកកម្ពស់លទ្ធភាពដែលទទួលបានបច្ចេកវិទ្យាស្រាវជ្រាវ និងអភិវឌ្ឍ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងកសារហេដ្ឋារចនាសម្ព័ន្ធ ដែលជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ហើយថារាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែពហុបំណងកំពត និងបានចាប់ផ្ដើម បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ, និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍ ផែរណបថ្មីៗជាច្រើន។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសម្លៀកបំពាក់ និងអង្ករ តួយ៉ាងជាផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក បន្ទះសូឡា កង់ និងផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ គ្រាប់ស្វាយចន្ទី ចេក និងស្វាយ។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដែលរាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការអនុវត្តក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដែលមានស្រាប់ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្របស់ជ្រុងជ្រោយតំបន់ (RCEP)។
រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រកទីផ្សារនាំចេញ ឬដៃគូពាណិជ្ជកម្មសក្ដានុពលថ្មីៗ ដោយជំរុញបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈទូលំទូលាយ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទំហំទឹកប្រាក់វិនិយោគចំនួន ៥,៣ ពាន់លានដុល្លារ៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន