Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នឹងបញ្ចប់ទៅតាមផែនការគ្រោងទុក

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ១៤ តុលា ​នេះ​ថា ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​មណ្ឌល​កំណែ​ចំនួន ១០ បាន​ប្រព្រឹត្តិ​ទៅតាម​ប្រក្រតី​ តាម​ផែនការ​គ្រោង​ទុក​ ហើយ​សង្ឃឹមថា នឹង​បញ្ចប់​នៅ​ថ្ងៃទី ​១៧​ ខែតុលា​ ឆ្នាំ​ ២០២៤​ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តថា «ដំណើរ នៃ​ការ​កែ ដំណើរការ​ដោយ​ប្រក្រតី​តាម​ផែន​ការ​គ្រោងទុក​ ហើយ​ក្រសួង​រំពឹង​ទុក​ថា​ ដំណើរ​ នៃ​ការ​កែ​នេះ នឹង​អាច​បញ្ចប់​នៅក្នុង​ថ្ងៃទី ​១៧​ ខែតុលា​ ខាងមុខនេះ បន្ទាប់មក​នឹង​មាន​កិច្ចប្រជុំ​ណែនាំ​ក្នុង​ការ​ដំណើរការ​បូក​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​នៅ​ថ្ងៃទី ​១៨​ តុលា ​ខាងមុខនេះ​»

ក្រសួង​អប់រំ យុវជន ​និង​កីឡា ​បាន​ដំណើរការ​កំណែ​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃទី​ ១១ ​ដល់​ថ្ងៃទី ​១៧ ខែ​តុលា ឆ្នាំ​ ២០២៤​ និង​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ​២០២៤ ដល់​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២៤​ មុននឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​ ៣០ ខែ​តុលា ឆ្នាំ​ ២០២៤ ពេល​រសៀល​នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៤ សម្រាប់​ខេត្ត​ផ្សេងៗ​ នៅ​ទូទាំង​ប្រទេស។

ដំណើរ​កំណែ​សន្លឹក​កិច្ចការ​ប្រឡង​នេះ​ ក្រសួង​អប់រំ​ បាន​កំណត់​យក​វិទ្យាល័យ​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ ធ្វើជា​មណ្ឌល​កំណែ ដោយ​មួយ​មណ្ឌល​កំណែ​កែ​មួយ​មុខវិជ្ជា។ ក្នុង​នោះ ទី​១.​មណ្ឌល​កំណែ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សម្រាប់​មុខវិជ្ជា អក្សរសាស្ត្រ​ខ្មែរ​, ទី​២.​មណ្ឌល​កំណែ វិទ្យាល័យ​បាក់​ទូក សម្រាប់​មុខវិជ្ជា គណិតវិទ្យា​, ទី​៣.​មណ្ឌល​កំណែ វិទ្យាល័យ​ចតុមុខ សម្រាប់​មុខវិជ្ជា ភាសាបរទេស​, ទី​៤.​មណ្ឌល​កំណែ វិទ្យាល័យ​វត្ត​កោះ សម្រាប់​មុខវិជ្ជា រូបវិទ្យា​, ទី​៥.​មណ្ឌល​កំណែ វិទ្យាល័យ​ព្រះ​យុគន្ធរ សម្រាប់​មុខវិជ្ជា គីមីវិទ្យា។ ទី​៦.​មណ្ឌល​កំណែ វិទ្យាល័យ​ទួល​ទំពូង សម្រាប់​មុខវិជ្ជា ជីវវិទ្យា​, ទី​៧​មណ្ឌល​កំណែ វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង សម្រាប់​មុខវិជ្ជា ភូមិវិទ្យា​, ទី​៨.​មណ្ឌល​កំណែ វិទ្យាល័យ ​ហ៊ុន សែន ​ប៊ុន រ៉ានី វត្តភ្នំ សម្រាប់​មុខវិជ្ជា ប្រវត្តិវិទ្យា​, ទី​៩.​មណ្ឌល​កំណែ វិទ្យាល័យ​ជាស៊ីម​ សន្ធរ​មុខ សម្រាប់​មុខវិជ្ជា សីលធម៌​-​ពលរដ្ឋ​វិជ្ជា​, ទី​១០.​មណ្ឌល​កំណែ វិទ្យាល័យ​បឹងត្របែក សម្រាប់​មុខវិជ្ជា ផែនដី​ និង​បរិស្ថានវិទ្យា។

កិច្ចការ​បេក្ខជន​នីមួយៗ ត្រូវ​កែ​ដោយ​អ្នក​កែ​ពីរ​នាក់​ដាច់ខាត និង​គោរព​តាម​អត្រាកំណែ​ដែល​គណៈ​មេប្រយោគ​បានសម្រេច​។ ចំណែក​ឯក​កិច្ចការ​បេក្ខជន​ពិការភ្នែក ត្រូវធ្វើ​កំណែ​ពិសេស ដោយ​គ្រូ​បង្រៀន​សិស្ស​ពិការភ្នែក ទៅតាម​អត្រាកំណែ​ដោយឡែក។

គួរ​បញ្ជាក់​ថា ប្រឡង​បាក់ឌុប​រយៈពេល ​២ ​ថ្ងៃ ​គឺ​ថ្ងៃទី​ ៨​ និង​ទី​ ៩ ​តុលា ​ឆ្នាំនេះ​ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.០៤០ នាក់ (​ស្រី ​៧៤.៨៨២ នាក់​) ក្នុងនោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៩ ៣៥៨ នាក់​(​ស្រី ២៣.៧១៥ នាក់​) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៧.៦៨២ នាក់​ (​ស្រី ៥១.១៦៧ នាក់​)​ ចែកជា ​២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ក្នុង​នោះ​មាន​បេក្ខជន​អវត្តមាន​សរុប ២.៤០៦ ​នាក់ ស្រី ៩១៥ ​នាក់ ត្រូវជា ១,៧៦​ ភាគរយ ​នៃ​ចំនួន​បេក្ខជន​សរុប​ចំនួន ១៣៧.០៤០​ នាក់​ ក្នុង​ចំនួន​នេះ បេក្ខជនស្វៃរិន (​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​) អវត្តមាន​សរុប ១.៩៩០​ នាក់ ស្រី ៧៣៨ ​នាក់ ត្រូវជា ៨២,៧១ ​ភាគរយ​ នៃ​បេក្ខជន​អវត្តមាន​សរុប។

ចំណែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​ ១៣៦ ​នាក់ ​ក្នុងនោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​ហើយ​មិនអាច​បន្ត​ការ​ប្រឡង​បាន​មាន​ចំនួន ១០ ​នាក់ បេក្ខជន​ដាក់ឱ្យ​ប្រឡង​ដាច់ដោយឡែក​មាន​ចំនួន ២២​ នាក់ បេក្ខជន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៧ នាក់។ គណៈកម្មការ​ប្រឡង អនុរក្ស អប្បមាទ និង​ជំនួយការ ដែល​មាន​បញ្ហា​សុខភាព និង​មិន​អាច​បន្ត​ភារកិច្ច​បាន​មាន​ចំនួន ៤៦ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ទ័ពអាកាសសិង្ហបុរី​​​បញ្ចេញ​យន្តហោះ​​ចម្បាំង​ពីរគ្រឿង​​ទៅអមយន្តហោះ​ដែល​គំរាម​បំផ្ទុះ​គ្រាប់បែក​

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ចូលរួម​​បុណ្យសព​មេបញ្ជាការ​ជាន់ខ្ពស់​​ស្លាប់​ដោយសារ​​អ៊ីស្រាអែល​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើ​មេដឹកនាំ​​ហេសបូឡាណាខ្លះ​ត្រូវអ៊ីស្រាអែល​សម្លាប់​​?​

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ណែនាំឱ្យបញ្ឈប់ផ្ដល់សេវាអ៊ីនធឺណិត ដោយគ្មានអាជ្ញាបណ្ណ

Sokha Hotels

ព័ត៌មានពេញនិយម