Connect with us

ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រើមីនប្រឆាំងមនុស្ស នឹងចូលរួមកិច្ចប្រជុំ«មីន»ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

បានផុស

នៅ

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤   បានអញ្ជើញព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ចូលរួមភ្ញៀវកិត្តិយសក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗដទៃទៀតដែលកម្ពុជានឹងរៀបចំ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ អញ្ជើញព្រះអង្គម្ចាស់ប្រេសិតពិសេស នៃអនុសញ្ញាហាមប្រមាបការប្រើ​ប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដូច្នេះ ក្នុងជំនួប នៅក្រៅកិច្ចប្រជុំសហភាពអន្តរសភា (IPU) នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ  ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជំនួបពិភាក្សាការងាររវាងលោក លី ធុជ ជាមួយព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein គឺបានផ្តោតសំខាន់លើវឌ្ឍនភាពនៃភាពជាប្រធានរបស់កម្ពុជា និងដំណើរឆ្ពោះធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ជាការឆ្លើយតប ព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein បានសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយព្រះអង្គម្ចាស់ បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកដែលគ្មានមីន និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។

គួរឱ្យដឹងថា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និងព្រឹត្តិការណ៍សំខាន់ផ្សេងទៀត នៅលើទឹកដីខេត្តសៀមរាប។

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានរបៀបវារៈដូចជាការដើរជាក្បួនពីមុខប្រាសាទអង្គរវត្ត ការទស្សនកិច្ចនៅសារមន្ទីរសន្តិភាព សកម្មភាពមីន និងពិធីលៀងសាយភោជន៍ជូនប្រតិភូនៅមុខប្រាសាទបាយ័ន ទស្សនកិច្ចប្រាសាទអង្គរវត្ត និងកិច្ចប្រជុំពេញអង្គនិងការប្រជុំតាមព្រឹត្តិការណ៍អម រួមដោយការតាំងពិព័រណ៍នៅទីធ្លាខាងមុខសាលប្រជុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម