Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវប្រវែង​​ជាង ៩០ ម៉ែត្រ នៅ​​ក្រុង​បានលុង បើកការដ្ឋាន​ជួសជុល​ឡើង​វិញ

បានផុស

នៅ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ ២៣ ដែលមានប្រវែងជាង ៩០ ម៉ែត្រ ទទឹង ១១ ម៉ែត្រ នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងខាងលិចរមណីយដ្ឋានបឹងកន្សែង ទៅតភ្ជាប់និងផ្លូវលេខ ៧៨-៥ ផ្លូវស្រុកអូរជុំ ស្ថិតក្នុងភូមិភ្នំស្វាយ និងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីបានឲ្យដឹងថា កំណាត់ផ្លូវលេខ ២៣ ដែលបានបើកការដ្ឋានជួសជុល​ឡើង​វិញ​មានប្រវែង ៩៦ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តជាអ្នកជួស​ជុលស្តារឡើងវិញទាំងស្រុង។

ផ្លូវនេះជួសជុលចាប់ពីខ្ទមលោកតាទៅតភ្ជាប់ផ្លូវលេខ ៧៨-៥ ឆ្ពោះទៅស្រុកអូរជុំ ដែល​គ្រោង​ជួសជុលឲ្យរួចរាល់​នៅ​ចុងឆ្នាំ២០២៤។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញក្រុងបានលុង និងនៅតាមបណ្ដាស្រុកទាំង ៨ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ជាក់ស្តែង​អាជ្ញាធរ​ខេត្តរតនគិរីបានខិតខំ​កែលំអរហេដ្ឋារចនាសម្ព័ន្ឋ​នៅ​ជុំវិញបឹងកន្សែង ដែលជាបេះដូងរបស់ខេត្តរតនគិរី ដើម្បីទាក់ទាញទេសចរមក​កម្សាន្ត​ជារៀងរាល់ថ្ងៃ។

ពលរដ្ឋរស់នៅប្របមាត់បឹងកន្សែងសំដែងការសប្បាយរីករាយ ដោយសារកំណាត់ដែលបានបើកការដ្ឋាន​​ជួសជុល​ឡើង​វិញ​នេះ​ត្រូវបានគេទុកចោលយូរឆ្នាំ រងការឌ្រុតឌ្រោមខូចខាតជាខ្លាំង ដោយ​មាន​គ្រលុក​ធំៗពិបាកធ្វើដំណើរ ខណៈរដូវប្រាំងហុយដីចូលផ្ទះ​ពលរដ្ឋ​ជាប្រចាំ។

ពលរដ្ឋសំដែងការអបអរសាទរ និងថ្លែងអំណរអរគុណដល់លោកអភិបាលខេត្តរតនគិរី ដែលបានសម្រេចស្តារនិងជួសជុលកំណាត់ផ្លូវនេះឡើងវិញជាថ្មី៕

ដោយ ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម