ព័ត៌មានជាតិ
ប្រជាពលរដ្ឋជឿជាក់ទៅលើលោកអភិបាលខេត្តកណ្តាល នឹងអភិវឌ្ឍន៍ឱ្យខេត្តបានរីកចម្រើន
ភ្នំពេញ ៖ ចាប់តាំងពីលោក គួច ចំរើន មកទទួលតំណែងជាអភិបាលនៃគណអភិបាលខេត្តកណ្តាលមក គឺលោកអភិបាលខេត្តបានបើកការដ្ឋានស្ថាបនាផ្លូវក្នុងខេត្តនិងតាមបណ្តាស្រុកលែងឲ្យមានសំបុកមាន់។
ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅបានឲ្យដឹងថាកាលពីពេលថ្ងៃទី១៣ខែតុលានេះលោក គួច ចំរើន បានអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានជួសជុលផ្លូវក្នុងមូលដ្ឋានក្រុងតាខ្មៅដែលពីមុនសម្បូរទៅដោយសំបុកមាន់។
មូលហេតុដែលលោកអភិបាលខេត្តចុះពិនិត្យមើលការជួសជុលផ្លូវនេះគឺលោកពិនិត្យដោយផ្ទាល់ពុំមែនជឿទៅលើរបាយការណ៍ពីថ្នាក់ក្រោមឡើយ។



ប្រជាពលរដ្ឋបានបន្តថា ពិសេសនៅរង្វង់មូលគល់ស្ពានព្រែកសំរោងក្រុងតាខ្មៅដែលពីដើមមកសម្បូទៅដោយដីខ្សាច់ជ្រុះពេញលើផ្លូវបង្កឲ្យហុយដីចាញ់ជនបទដាច់ ប៉ុន្តែបច្ចុប្បន្នមានការកែលម្អបានល្អស្អាតណាស់។
មិនខុសពីខេត្តព្រះសីហនុ ដែលពីដើមមកមិនសូវមានការអភិវឌ្ឍន៍ប៉ុន្តែចាប់តាំងពីលោក គួច ចំរើន ទៅកាន់ដំណែងជាអភិបាលខេត្តមក លោកអភិបាលខេត្តបានចុះរៀបចំផ្លូវថ្នល់ សួនច្បារពិសេសឆ្នេរសមុទ្រធ្វើឲ្យប្រែប្រួលទៅជាទីក្រុងទំនើបដែលពុំនិកស្មានដល់។ អញ្ចឹងទេខេត្តកណ្តាលនិងប្រែមុខមាត់ថ្មីមិនចាញ់ខេត្តព្រះសីហនុឡើយព្រោះលោកអភិបាលជាមនុស្សស្រឡាញ់ការងារនិងស្រស់ស្អាតផង៕
ដោយ ៖ នរា


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល