Connect with us

សន្តិសុខសង្គម

នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនា​គារ​ប៉េហ្សុី

បានផុស

នៅ

ទីបំផុតលោក ដួង តារា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ”PJ” បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូង បានចោទប្រកាន់ជាផ្លូវការពីបទ ឆបោក ។

តាមប្រភពព័ត៌មានពីពន្ធនាគារ PJ (ពន្ធនាគាររាជធានីភ្នំពេញ)បានបង្ហើបឲ្យដឹងថា លោក ដួង តារា ត្រូវបានសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅដល់ពន្ធនាគារ PJ វេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ ក្នុងនោះខាងពន្ធនាគារក៏បានរៀបចំកន្លែងស្នាក់នៅ “ឃុំខ្លួន” លោក ដួង តារា ជាបណ្តោះអាសន្នទៅតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ ពាក់ពន្ធពីបទ ឆបោក ដើម្បីបន្តការស៊ើបអង្កេតលើអង្គហេតុទាំងមូល មុនឈានដល់សវនាការជំនុំជម្រះទោស។

សូមជម្រាបថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ករណីសំណុំរឿងលោក ដួង តារា ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានចោទប្រកាន់ពីបទ ឆបោក តាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយនោះសំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនា គារជាបណ្តោះអាសន្ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ៦លានរៀល។

សូមរម្លឹកថា កាលពីរសៀល​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០២៤​ សមត្ថកិច្ច​នគរបាល​ការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​អនុវត្តដីកា​បញ្ជា​ឲ្យនាំខ្លួន​លោក​ ដួង​ តារា ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​។ លោក ដួង តារា ដែលគេស្កាល់ថា ជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ទើបមកពីបំពេញទស្សនៈកិច្ចនៅចិន ហើយត្រូវបានសមត្ថកិច្ចបង្ហាញដីការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនលោក ដួង តារា សមត្ថកិច្ចបាននាំប្រគល់ជូនទៅស្ថាប័នអយ្យការបើកធ្វើការសាកសួរតាមនីតិវិធី។ ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១១ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម